ទឹក​ឃឹ​ន​ឆាយ​អាចមាន​ប្រយោជន៍​ក្នុងការ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​

482
ចែករម្លែក

​ទឹក​ឃឹ​ន​ឆាយ​ហាក់បីដូចជា សារធាតុ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​ដែល​គេ​តែងតែ​ចែករំលែក តាម​បណ្តាញ​សង្គម​អ៊ីចឹង​។ វា​ត្រូវបាន​គេ​ដឹងថា​ជា​ទឹកធម្មជាតិ​ដែល​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ និង​គ្រូពេទ្យ​តែងតែមាន​ភាពស៊ាំ​ចិត្តច្រើន​អំពី​ឥទ្ធិពល​របស់​វា​។

​ឃឹ​ន​ឆាយ​មាន​លក្ខណៈ​អស្ចារ្យ​សម្រាប់​ខ្លួន​វា​ផ្ទាល់​។ វា​ផ្ទុក​ទៅដោយ​វីតាមីន K និង C ព្រមទាំង ប៉ូ​តា​ស្យូ​ម វីតាមីន B9 និង​អង់​ទី​អុកស៊ីដ​ង់​។ ការសិក្សា​បាន​ឲ្យ​ដឹងថា វា​ប្រហែលជា​ជួយ​បង្កើន សុខភាព​បេះដូង​សរសៃឈាម និង​ជួយ​បន្ថយ​ការ​រលាក​ផង​។ ជាមួយគ្នានេះដែរ វា​មាន​កាឡូរី ទាប ព្រមទាំង​អាច​បន្ថែម​ភាព​អស្ចារ្យ​មួយកម្រិត​ទៀត​ដល់​គម្រោង​នៃ​ការ​សម្រក​ទម្ងន់​។

​រាងកាយ​មនុស្ស​យើង​មាន​ម៉ាស៊ីន​សម្រាប់​ច្រោះ​ជាតិពុល​ដោយ​ខ្លួនឯង​រួចហើយ នោះ​គឺជា ថ្លើម​។ បើសិនជា​អ្នកថែរក្សា​វា​បានល្អ​ជាមួយនឹង​ការធ្វើ​លំ​ហាត់ប្រាណ ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​មាន​ទម្ងន់​ប្រកបដោយ​សុខ​ភាពល្អ​ថែមទៀត​នោះ វា​ពិតជា​អាចជួយ​ច្រោះ​ជាតិពុល ពី​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ​។

ការ​ញ៉ា​ញ​ទឹក​ឃឹ​ន​ឆាយ​មិន​ត្រឹមតែ​ជួយ​ជំរុញ​ដល់​ការ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​ទេ​ប៉ុន្តែ​មានរឿង​មួយ ចំនួន​ត​តូច​អាច​នឹង​កើតឡើង​នៅពេល​គេ​សិក្សា​ទៅលើ​សារធាតុ​ដែល​យកចេញ​ពី​ទឹក​ឃឹ​ន​ឆាយ​។ ដំបូង​ឡើយ ចូរ​ដឹងថា​ទឹក​ដែល​ចម្រាញ់​ចេញពី​ជាតិ​សរសៃ​បែបនេះ​អាចធ្វើ​ឲ្យ​អ្នកមាន អារម្មណ៍​ឆ្អែត​លឿន ខណៈពេលដែល​ជួយ​ឲ្យ​ពោះវៀន​មាន​សុខ​ភាពល្អ​ថែមទៀត​។ បន្ទាប់មក ក្រោយពី​កិន​ជា​ទឹក​ហើយ អ្វីៗ​អាច​ទៅជា​ខាប់​ហើយ រឿងនេះ​រួមទាំង​ជាតិ​ស្ករ​ថែម​ទៀតផង​។

​ខណៈពេលដែល​ទឹក​ឃឹ​ន​ឆាយ មាន​ជាតិ​ស្ករ និង​កាឡូរី​ទាប​ស្រាប់​ធ្វើ​ឲ្យ​ផលិតផល​ភាគច្រើន ដែលមាន​វា​ស្រាប់​នោះ​បែរជា​មាន​ជាតិ​ស្ករ និង​កាឡូរី​កាន់តែច្រើន​ទៅវិញ​។ ពេលខ្លះ​វា​ក៏មាន ជាតិ​រ៉ែ និង​វីតាមីន​មួយចំនួន​ថែំ​ទៀត​ដើម្បី​បង្កើន​ឥទ្ធិពល​ច្រោះ​ជាតិពុល​ដ៏​អស្ចារ្យ​។ បញ្ហា​នោះ គឺថា វា​មិនទាន់មាន​អំណះអំណាង​ណាមួយ​ដែល​បញ្ជាក់​អំពី​គុណ​តម្លៃ​នៃ​ទឹក​ឃឹ​ន​ឆាយ មាន​ប្រយោជន៍​ចំពោះ​រាងកាយ​នៅឡើយ​ទេ​។

​ទឹក​ឃឹ​ន​ឆាយ​មិនមែន​ផ្តល់​ផល​អាក្រក់​ដល់​រាងកាយ​ឡើយ​។ ប៉ុន្តែ​អ្នក​មិនគួរណា​គិតថា វា​ធ្វើ​ឲ្យ អ្នក​ស្រក​ទម្ងន់ ជា​អាហារ​មិន​ផ្តល់​សុខភាព ឬ​សម្រាប់​ព្យាបាល​ជំងឺ​ណាមួយ​ឡើយ​។ បើសិនជា អ្នកត្រូវការ​ទិញ​ឃឹ​ន​ឆា​យមក​ធ្វើ​ម្ហូប​ជាមួយ​អាហារ​ផ្សេងៗ​ទៀត ជាពិសេស​បន្លែ និង​ផ្លែឈើ ឬ​គ្រាប់​ធញ្ញជាតិ ព្រមទាំង​មាន​ខ្លាញ់​ផ្តល់​សុខភាព​ទៀត​នោះ​អ្នក​ពិតជា​មិន​ចំណាយលុយ ឥតប្រយោជន៍​ទេ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម