​ពិធី​ប្រកាសចូលកាន់​មុខតំណែង​អភិបាលរង​ខេត្តក្រចេះ​

268
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ក្រចេះ​៖ ពិធី​ប្រកាស​អភិបាលរង​ខេត្តក្រចេះ គឺ​លោក នុត ពុធ​ដា​រ៉ា ឋានន្តរ​ស័ក​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៣​ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ខេត្ត​ជំនួស​លោក​ជាក់​ម៉េង​ហ៊ាង​អភិបាលរង​ខេត្តក្រចេះ ត្រូវបាន​បញ្ចា​ប់​បេសកកម្ម​ក្នុង​អាណត្តិ​របស់ខ្លួន​និង​បាន​ផ្ទេរ​ទៅ​ខេត្ត​មណ្ឌល​គី​រី​។​

​ពិធី​ប្រកាស​នេះ​ក្រោម​អ​ធីប​តី​ភាព​លោក​ងី​ច័​ន្ទ្រ​ផល​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ការចូលរួម​ពី​លោក​ហឿ ស៊ី​យ៉ែម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​វ៉ា​ថន​អភិបាលខេត្ត​រួម​និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ប្រមាណ​ជាង​៤០០​នាក់​កាលពី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៩​។​

​លោក​វ៉ា​ថន​អភិបាលខេត្ត​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ​បាន​រាយការណ៍​ពី​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​ខេត្ត​និង​ការប្តេជ្ញាចិត្ត​របស់​អភិបាលរង​ខេត្ត​ដែល​ទើបនឹង​តែងតាំង​ថ្មី​រួចមក​គណៈអធិបតី​បាន​មានប្រសាសន៍​បញ្ជាក់ថា​៖​ដើម្បី​បំពេញ​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ដែល​បាន​បញ្ចា​ប់​បេសកកម្ម​អាណត្តិ​របស់ខ្លួន​ក្រសួងមហាផ្ទៃ​បានផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​អភិបាលខណ្ឌ​ដង្កោរ​នៃ​រាជធានី​ភ្នំពេញ​លោក​នុត​ពុធ​ដា​រ៉ា​ដែលមាន​បទពិសោធន៍​ជំនាញ​ការងារ​ជាច្រើន​ដើម្បី​ឱ្យមក​ចូលរួម​កសាង​និង​អភិវឌ្ឍន៍​ខេត្តក្រចេះ ជាពិសេស​ការបម្រើ​និង​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។​

​លោក​អភិបាលខេត្ត​ក៌​បានធ្វើការ​ផ្តាំផ្ញើ​ដល់​ថ្នាក់​នាំ​ខេត្ត​ទាំងអស់​ត្រូវ​មានការ​សាមគ្គី​ផ្ទៃក្នុង​ល្អ​ពង្រឹង​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ដើម្បី​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​គឺ​ត្រូវ​ពង្រឹង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ឲ្យ​ពួកគាត់​រស់នៅ​បាន​សុខ​សុ​វត្តិភាព​នៅតាម​មូលដ្ឋាន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម