​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​ចែក​សម្ភារ​កសិកម្ម​គាំទ្រ​ដល់​ការងារ​ផលិតកម្ម​

216
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹងថា​នៅ​ការិយាល័យ​កសិកម្ម​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៩​មាន​រៀបចំ​កម្ម​ពិធី​ចែក​សម្ភារ​កសិកម្ម​គាំទ្រ​ដល់​ការងារ​ផលិតកម្ម​កសិកម្ម​។​

​លោក​បាន​បន្តថា​ក្រុម​កសិករ​ចំនួន​១១៣​គ្រួសារ​ក្នុងនោះ​ក្រុម​កសិករ​បណ្តុំ​៥១​គ្រួសារ​,​ក្រុម​កសិករ​សាយភាយ​៦០​គ្រួសារ​,​និង​កសិករ​ឆ្នើម​២​គ្រូ​សារ​ដែល​ទទួល​បានការ​គាំទ្រ​ពី​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែលមាន​ភាព​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​មកពី​បណ្តា​ឃុំ​គោលដៅ​នានា​នៃ​ស្រុក​ឆែប ខេត្តព្រះវិហារ ។

ស​ភ្ភារៈ​កសិកម្ម​ដែល​ក្រុម​កសិករ​ទទួលបាន​ស​ម្រា​ប់​គាំទ្រ​សកម្មភាព​ផលិតកម្ម​បន្លែ​និង​ការ​ចិញ្ចឹមសត្វ​មានដូចជា​៖​ម៉ាស៊ីន​ធ្វើ​រង​បន្លែ​,​ម៉ាស៊ីនបូមទឹក​,​ម៉ូ​ទ័​រ​កិន​ចំណី​សត្វ​,​សំណាញ់​សម្រាប់​សាងសង់​ទ្រុងមាន់​, កៅស៊ូ​គ្រ​បរង​បន្លែ​ប្រ​ព័​ន្ឋ​ដំណក់ទឹក​,​ម៉ូ​ទ័​រ​បូមទឹក​ធុង​ស្តុក​ទឹក​។​សមាសភាព​ចូលរួម​មានកម្ម​វិធី​មាន ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ឆែប​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ​ព្រមទាំង​ទីប្រឹក្សា​កម្មវិធី Aspire ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម