​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​១​គ្រឿង​តែ​ម្ចាស់​ត្រូវបាន​ដោះលែង

287
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សមត្ថកិច្ច​ជំនាញ​ស្រុក​ឆែប​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​១​គ្រឿង​តែ​ម្ចាស់​ត្រូវបាន​ដោះលែង​ដែល​ធ្វើ​ឱ្យគេ​សង្ស័យថា​ត្រូវ​ថ្នាំ​សណ្តំ​ក្រុម​ឈ្មួញ​។​

​តាម​សេចក្តីរាយការណ៍​ចេញពី​ស្រុក​ឆែប​បានឱ្យដឹងថា​នៅវេលា​ម៉ោង​ប្រមាណ​១.២៥​នាទី​រសៀល​ថ្ងៃទី​២៣​ខែធ្នូរ​ឆ្នាំ​២០១៩​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប​សហកា​ជាមួយ​កម្លាំង​បរិស្ថាន​ស្រុក​នឹង​កងរាជអាវុធហត្ថ​ស្រុក​ឆែប​បាន​ចុះទៅ​បង្ក្រាប​រថយន្ត​ដែល​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​នៅ​ចំណុច​U.T.M.54.66.02=1525887​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ឆែប​កើត​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា​ក្នុងករណី​ចុះ​ប្រតិបត្តិកា​របស់​សមត្ថកិច្ច​ស្រុក​ឆែប​នៅក្នុង​ថ្ងៃនោះ​គឺ​សមត្ថកិច្ច​ជំនាញ​ទទួលបាន​នូវ​បទបញ្ជា​របស់លោក​សុខ​សាន្ត​តារា​អភិបាលស្រុក​ឆែប​ដោយផ្ទាល់​។​ក្នុងកា​ចុះបង្ក្រាប​ទៅលើ​រថយន្ត​នោះ​សមត្ថកិច្ច​ជំនាញ​ថា​ខ្លួន​នឹងធ្វើ​កា​បង្ក្រាបបាន​រថយន្ត​កូរ៉េ​ដឹកឈើ​ខុសច្បាប់​បាន​ចំនួន​១​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ចាម​.៣A.5886​ដែល​ផ្ទុក​ឈើ​ប្រភេទ​ឈើ​ក្តា​ប្រភេទ​ឈើ​លេខ​២​រហូតដល់​ទៅ​១៧៥​សន្លឹក​ដែល​ស្មើរ​នឹង​៣.៥​ម៉ែត​គូប​។​

​ក្នុងនោះ​ក៏មាន​ឈើ​អារ​ប្រភេទ​ឈើ​កកោះ​ដែលជា​ប្រភេទ​ឈើ​លេខ​១​ចំនួន​១៨​សន្លឹក​ដែល​ស្មើរ​នឹង​0.792​ម៉ែត​គូប​ផងដែរ​។​បច្ចុប្បន្ន​ទាំង​ឈើ​ទាំង​រថយន្ត​ខាងលើ​បើតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នៅ​ស្រុក​ឆែប​បានឱ្យដឹងថា​ត្រូវបាន​សមត្ថកិច្ច​របស់​ខ្លួន​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប​យកទៅ​រក្សាទុក​ហើយ​។​

​ក៏ប៉ុន្តែ​ជុំវិញ​នឹង​ការបង្ក្រាប​លើ​ករណី​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះ​ក្រុម​ប្រជាពលរដ្ឋ​ក៏ដូចជា​ម​ជ្ឃ​ដ្ឋា​ន​១​ចំនួន​បាន​លើកឡើងថា​ចុះ​ហេតុអ្វី​បាន​សមត្ថកិច្ច​ជំនាញ​ជាពិសេស​លោក​សុខសាន្ត​តារា៉អភិបាលស្រុក​ឆែប​ហ៊ាន​ដោះលែង​ម្ចាស់​រថយន្ត​ដែលជា​ឩ​ក្រិ​ដ្ឋ​កម្ម​ព្រៃឈើ​ឱ្យនៅ​ក្រៅពី​ចំណាញ​ច្បាប់​យ៉ាង​អញ្ចឹង ។

​ប្រជាពលរដ្ឋ​លើកឡើង​ទៀត​ថាបើ​លោក​សុខសាន្ត​តារា​បម្រុង​ដោះលែង​ជនល្មើស​ដែលជា​ម្ចាស់​រថយន្ត​ដដែល​នោះ​ចុះ​ហេតុ​អី​ចាំបាច់​យក​ម្ចាស់​រថយន្ត​មក​ថត​សម្តែង​យ៉ាង​អញ្ចឹង​ឬមួយ​គ្រាន់តែ​ជា​ល្បែង​ស្ពិ​ន​ភ្នែក​សម្រាប់​បង្អួត​ថ្នាក់លើ​ដើម្បី​យក​ស្នាដៃ​?

​ពាក់​ព​ន្ធ័​នឹង​កា​លើកឡើង​របស់​ក្រុម​ប្រជាពលរដ្ឋ​លើ​បញ្ហា​ខាងលើនេះ​លោក​សុខ សាន្ត​តារ៉ា អភិបាលស្រុក​ឆែប​បាន​ឆ្លើយថា​លោក​មិន​បានដឹង​នោះទេ​ដោយ​លោក​ឱ្យ​អ្នក​សា​ព័ត៌មាន​យើង​សួរ​ទៅ​លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ទៅ​។​

ដោយឡែក​លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បាន​ប្រាប់អ្នក​សា​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូរ​ឆ្នាំ​២០១៩​នេះ​ថា​ចំពោះ​ម្ចាស់​រថយន្ត​ដែលជា​អ្នក​ដឹកជញ្ជូន​នោះ​គឺ​ច្បាប់​គេ​មិន​តម្រូវឱ្យធ្វើ​កា​ឃាត់ខ្លួន​ទេ​។​ដោយ​គ្រាន់តែ​ឱ្យធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ​និង​ពិន័យ​អន្ករ​កាល​គឺ​ដោយ​មិនមាន​ទោស​ដូច​អ្នក​កាប់​ចេញពី​ក្នុងព្រៃ​នោះឡើយ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម