ស្លាប់ម្នាក់​របួសពីរនាក់ដោយ​សារជិះ​ម៉ូតូពេល យប់ទៅបុកត្រាក់ទ័រ​

203
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងអ្នករួមដំណើរពីរនាក់ទៀតរងរបួសធ្ងន់ដោយសាជិះម៉ូតូ១គ្រឿង ឌុបគ្នាពេលយប៉ទៅបុកគូត្រាក់ទ័រដែលបើកពីមុខ។គ្រោះថ្នាក់ចរាចរណ៍ នេះកើត ឡើងកាលពី យប់ថ្ងៃទី ២២ ខែ ធ្នូឆ្នាំ ២០១៩លើ កំណាត់ ផ្លូវ លេខ 57B ស្ថិតក្នុង ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក គង់ មនោរុន អធិការរងស្រុកភ្នំព្រឹកទទលបន្ទុកសណ្តាប់ធ្នាប់បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះញែ ត វិ ន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ចែងឃុំ ទ្រាសស្រុក ស្វាយចេកខេត្តបន្ទាយមានជ័យ (អ្នកបើកម៉ូតូ)និងអ្នករបួសធ្ងន់ពីរនាក់មានឈ្មោះយំ សំបិន ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិឫស្សីក្រាំង ឃុំមុខរាហ៍ពីរ ស្រុករុក្ខគីរី និង ឈ្មោះសុន តុង ភេទប្រុស អាយុ១៨ ឆ្នាំរស់នៅ ភូមិបាសាក់ ឃុំឈូក ស្រុកមោងឬស្សី។ អ្នកទាំងពីរនសក់ត្រូវសមត្ថកិច្ចជំនាញបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាពបួរ។ចំណែកអ្នកបើកបរត្រាក់ទ័រមិនទាន់ស្គាល់អត្តសញ្ញាណទេ ដោយទុកត្រាក់ទ័រចោល​​ហើយរត់គេចខ្លួនបាត់ស្រមោល។

សាក្សីបានប្រាប់សមត្ថកិច្ចដែលចុះទៅវាស់វែងបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាក ហុងដា ឌ្រី មសេ១២៥ពណ៌ ខ្មៅ ពាក់ ស្លាក លេខពោធិ៍សាត់ 1A-2751ជិះឌុបគ្នាបីនាក់ក្នុងល្បឿនយ៉ាងលឿនពេលយប់ងងឹតហើយចាប់ហ្វ្រាំងមិនទាន់ក៍ទៅបុកគូទត្រាក់ទ័រ សណ្តោង រ៉ឺម៉កក្នុង ទិសដៅ ស្របគ្នា។

ក្រោយពិនិត្យសាកសព រួចសមត្ថកិច្ចបាន ប្រគល់ឱ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណីនៅ វត្តភ្នំ ប្រាំពីរ ។

ចំពោះម៉ូតូនិងត្រាក់ទ័រត្រូវ បាន សមត្ថកិច្ច យកទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ភ្នំព្រឹករង់ចាំដោះស្រាយតាមច្បាប់៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម