ឃាត់ខ្លួនជនសង្ស័យ២នាក់ករណី​​លួច​ម៉ូតូពីស្រុកម៉ាឡៃមកក្រុង​ប៉ោយប៉ែត

316
ចែករម្លែក

ដោយ:ប.ជ័យ /បន្ទាយមានជ័យ ៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីលួចម៉ូតូពីស្រុកម៉ាឡៃទៅលក់នៅក្រុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ នៅមុខវត្តបាលិលេយ្យ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ អិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតឲ្យដឹងថ្ងៃទី២៣ ខែធ្នូថា កម្លាំងនគរបាលបានរឹបអូសម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ​២០១០ ស្លាកលេខ សៀមរាប 1H-0812 នៅមុខវត្តបាលិលេយ្យ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងឃាត់សង្ស័យលួចម៉ូតូ យកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសួរនាំ។

ជនសង្ស័យមានឈ្មោះ ស៊ាម សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិចាន់គិរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ មុខរបរកម្មករ និងឈ្មោះ ប៉ា កុសល់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិវត្តចាស់ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុរបរកម្មករ។

ជនសង្ស័យទាំងពីរខាងលើបានឆ្លើយសារភាពថា ៖ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣ ទៀបភ្លឺ ខ្លួនទាំងពីរនាក់បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាកខាងលើរបស់ភូមិ ដែលនៅចំនុចគេហៅ ៥០២ ស្ថិតនៅភូមិ អូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា ម៉ូតូនោះម្ចាស់គេបានទុកនៅខាងក្រោមផ្ទះ ហើយចាក់សោរ ក ត្រឹមត្រូវ ខ្លួនទាំងពីរបានលើកអូស ចេញបានចម្ងាយប្រហែល៥០ម៉ែត្រ រួចបានកាច់កម៉ូតូហើយធ្វើការកាត់តខ្សែភ្លើង ហើយបានជិះមកប៉ោយប៉ែតដើម្បីយកមកលក់។

ការឃាត់ខ្លួនទាំងពីរនាក់ នគរបាលក៏អះអាងដែរថា ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនរយះពេល១ឆ្នាំជាងមកហើយ ហើយទិញថ្នាំនៅក្នុងកាស៊ីណូឡាក់គីផង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម