ផ្លូវបេតុងចំនួន ៥ខ្សែ ប្រវែង​​៣៩៩០​​ម៉ែត្រ ក្នុងចំណោមផ្លូវទាំង ​១៧ខ្សែ ជាគម្រោងប្រើប្រាស់ថវិកា​របស់រដ្ឋបាលខេត្ត បានកំពុងដំណើរ​ការសាងសង់

241
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ផ្លូវបេតុងចំនួន ៥ខ្សែ ប្រវែង៣៩៩០ម៉ែត្រ ក្នុងចំណោមផ្លូវទាំង ១៧ខ្សែ ជាគម្រោងប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត បានកំពុងដំណើរការសាង​សង់។ នេះគឺជាការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩​នេះ។

មន្ត្រីរដ្ឋបាលខេត្តសៀមរាប បាននិយាយថា បន្ទាប់ពីបេីកការដ្ឋានសាងសង់ផ្លូវផ្លូវបេ​តុង​ចំនួន ៥ខ្សែ ដែលមានប្រវែង ៣៩៩០ម៉ែត្រ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិតាវៀន សង្កាត់សាលាកំរើក ពេលនេះក្រុមការងារបច្ចេកទេសបាននិងកំពុង​សាងសង់យ៉ាងសស្រាក់សស្រាំឱ្យរួចរាល់តាមផែនការកំណត់។

មន្ត្រីដដែលបានបន្តថា ជាមួយនឹងការសាងសង់ផ្លូវបេតុងនេះ ក្រុមការងារបច្ចេក​ទេសនឹងធ្វេីការងារសាសង់ប្រព័ន្ធលូប្រអប់បង្ហូរទឹកនៅតាមសងផ្លូវឱ្យរួចរាល់ជាមុនសិន ទេីបក្រុមការងារសាងសង់ផ្លូវតាមក្រោយ ដេីម្បីជៀសវាងគ្មានប្រព័ន្ធទឹកហូរ។ ម្យ៉ាងទៀត ផ្លូវដែលបានសាងសង់ប្រពន្ធលូរួច ក្រុមការងារបច្ចេកទេសក៏បានធ្វេីការរៀបចំគ្រឹះផ្លូវ ដេីម្បីកិនបង្ហាប់មុននឹងដំណេីរការចាក់បេតុង។

ផ្លូវបេតុងទាំង ៥ខ្សែ ដែលកំពុងសាងសង់នោះរួមមាន ទី១-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ១ម៉ែត្រ នៅភូមិតាវៀន ពីក្រោយផ្សារលើ កាត់ផ្ទះតាអុច ដល់ផ្លូវវាងក្រុង ប្រវែង ១២៥៩ម៉ែត្រ, ទី២-សាងសង់ផ្លូវបេតុង និងដាក់លូប្រអប់បណ្តោយផ្លូវ ៣,៥ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវ ៧មករា ចំណុចហាងលក់គ្រឿងសំណង់ លី ហាំងសេង ដល់ផ្លូវគ្លីនិក នាគ ទេព ប្រវែង ៧៩០ម៉ែត្រ ,ទី៣-សាងសង់ផ្លូវបេតុង និងដាក់​លូប​ណ្តោយផ្លូវ ១ម៉ែត្រ នៅភូមិចុងកៅស៊ូ ពីផ្លូវជាតិលេខ៦ ចំណុចភ្លើងស្តុបស្មាញលីង ដល់ផ្លូវផ្ទះតាអុច ប្រវែង ៣៣៥ម៉ែត្រ ,ទី៤-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវក្រោយផ្សារលើ ដល់ផ្លូវវាងក្រុងចំណុចតារាងបាល់ជន្លង់ ប្រវែង ៧៣០ម៉ែត្រ ,និងទី៥-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨ម៉ែត្រ នៅភូមិតាវៀន ពីភោជនីយ ដ្ឋានស្វាយមាស ដល់ផ្លូវវាងក្រុង ប្រវែង ៨៨៥ម៉ែត្រ ។

ទន្ទឹមនឹងការសាងសង់នេះ អាជ្ញាធរខេត្តសូមធ្វេីការយោគល់ពីបងប្អូនសាធារណជន ពិសេសបងប្អូនរស់នៅតាមដងផ្លូវដែលកំពុងដំណើរការសាងសង់ មេត្តាយោគយល់ក្នុងអំឡុងពេលដំណើរការសាងសង់ដែលអាចបង្កការលំបាកធ្វើដំណើរ ការកកស្ទះចរាចរ និងផលប៉ះពាល់បរិស្ថានផងដែរ៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម