បូមបៀរចាប់ត្រីប្រទះឃើញអាវុធ​អាការប្រគល់អោយសមត្ថកិច្ច​មូលដ្ឋានញាក់សាច់

284
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសម្នាក់បានរត់ប្រញាប់ប្រញាលរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗបន្ទាប់ពីទំនេរការងារឆ្លៀតទៅបូមបៀរខាងកើតផ្ទះចាប់ត្រីស្រាប់តែប្រទះឃើញអាវុធវែងមួយដើមបង្កការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៏ប្រទះឃើញនេះកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ក្នុងភូមិស្រះឃុំជ្រៃធំស្រុករមាសហែកខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលប្រទះឃើញអាវុធមានឈ្មោះយឹម ខុម អាយុ៣៨ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិស្រះឃុំជ្រៃធំស្រុករមាសហែកខេត្តស្វាយរៀង។

ចំណែកអាវុធប្រទះឃើញម៉ាកAKឆេកូកាត់ស្វាយ01ដើមគ្មានបង់គ្មានគ្រាប់នៅបាតបៀរ លេខ16145569។

ប្រភពពីបុរសខាងលើបានអោយដឹងថាមុនប្រទះឃើញគាត់ក្រោយសម្រាកពីទំនេរការងារឆ្លៀតទៅបូមបៀរខាងកើតផ្ទះចម្ងាយជិតមួយគីឡូម៉ែត្រប្រមាណជាច្រើនម៉ោងទើបទឹករីងស្រាប់តែប្រទះឃើញអាវុធទើបរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រៃធំអោយទៅយកមករក្សានៅប៉ុស្តិ៍នគរបាលជ្រៃធំតែម្ដង។

បច្ចប្បន្នបុរសខាងលើបានប្រគល់អាវុធអោយសមត្ថកិច្ចនគរបាលស្រុកផងដែរ៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម