អាជ្ញាធរជាតិអប្សរាបន្តអនុវត្ត​សកម្មភាពសម្អាតស្លាកសញ្ញា​ចរាចរណ៍តាមដងផ្លូវក្នុងរមណីយ​ដ្ឋានអង្គរ

237
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារជួសជុលនិងថែទាំផ្លូវ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានបន្តអនុវត្តសកម្មភាពការងារសម្អាត និងថែទាំស្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវផ្នែកខាងកើតកសិន្ធុុប្រាសាទអង្គរវត្ត។

ការអនុវត្តសកម្មភាពសម្អាតស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរនេះដែរ គឺដើម្បីឱ្យអ្នកធ្វើចរាចរអាចមើលឃើញបានច្បាស់ រក្សាបានសុវត្ថិភាពតាមដងផ្លូវ និងលើកសោភ័ណភាពនៃហេដ្ឋារចនាសម្ពនផ្លូវថ្នល់ សម្រួលដល់ការធ្វើចរាចរណ៍ និងសុវត្ថិភាពដល់ប្រជាជន ភ្ញៀវទេសចរណ៍ជាតិ និហអន្តរជាតិផងដែរ។

គួរបញ្ចាក់ថា ក្រៅពីកិច្ចការងារអភិរក្ស អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ស្តារឡើងវិញ ជួសជុល ថែទាំ សម្អាត និងកែលម្អផ្លូវជាប្រចាំ ដែលជាសសៃឈាមដ៏សំខាន់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌជាតិ និងពិភពលោកដើម្បីឱ្យមានភាពប្រសើរជានិរន្តរ៍៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម