ជុំ លីណូ បកស្រាយបទចម្រៀង «ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» ទទួលបានការសរសើរ ពីថ្នាក់ ដឹកនាំកំពូល

493
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ មិនអោយទស្សនិកជនភ្លេចមុខ ក៏ដូចជាទឹកដមសំលេង តារាចម្រៀងលោក ជុំ លីណូ បានបង្ហើរសំនៀងមួយបទ ព្រមទាំងចេញ MV ជាផ្លូវការ ផងនោះ បានធ្វើអោយបទចម្រៀង «ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» មានការគាំ ទ្រ យ៉ាងពេញទំហឹង។ អ្វីដែលកាន់តែពិសេសបន្ថែមទៀត គឺបទចម្រៀងនេះ មានការ កោតសរសើរពីថ្នាក់ដឹកនាំកំពូល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា តារាចម្រៀងរូបនេះ មានសំនៀងពីរោះ និងស្រដៀងគ្នាទៅនឹងសំឡេង របស់តារា ចម្រៀង ខេម ពោលគឺពីរោះម្យ៉ាងម្នាក់ ពេលបកស្រាយបទចម្រៀង។

ថ្លែងជាសាធារណៈកាលពីពេលកន្លងទៅថ្មីៗ សម្ដេចតេជោ ហ៊ុន សែន បានលើក ឡើង ថា សំឡេងរបស់តារាចម្រៀងលោក ជុំ លីណូ និងតារាចម្រៀងខេម មាន លក្ខណៈ ប្រហាក់ប្រហែលគ្នា ជាពិសេសពេលបកស្រាយបទ «ទំនួញអកឈ្មោល» និងបទ «ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» ដែលធ្វើឲ្យសម្ដេច មានការពេញចិត្ត រាល់ពេលអ្នកទាំងពីរបកស្រាយបទចម្រៀងម្ដងៗ។

តារាចម្រៀង ជុំ លីណូ បានសម្តែងអារម្មណ៍រំភើបរកអ្វីមកប្រៀបផ្ទឹមពុំបាន ខណៈ ដែល តារាចម្រៀងរូបនេះ ទទួលបានការកោតសរសើរពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ មួយវិញទៀត សម្រាប់បទចម្រៀងដែលមានចំណង ជើងថា «ទឹកភ្នែកម្ដាយស្រក់លើខ្នោះដៃកូន» មួយបទនេះ លោក ជុំ លីណូ បានខិតខំ សម្រិតសម្រាំងក៏ដូចជាផលិតឡើង ដើម្បីអប់រំមនុស្សដែលរស់នៅក្នុងសង្គមនាពេល បច្ចុប្បន្ន ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសនោះ គឺយល់ដឹងច្បាស់ពីផលអាក្រក់ របស់គ្រឿងញៀន ដែលអាចបំផ្លាញមនុស្ស និងប្រទេសជាតិ។

បន្ទាប់ពីបទចម្រៀង «ទឹកភ្នែកម្ដាយស្រក់លើខ្នោះដៃកូន» ទទួលបានការគាំទ្រ ច្រើនបែបនេះ ជុំ លីណូ បានប្រាប់ថា ការទទួលបានទឹកចិត្តស្រលាញ់ច្រើន ពី ទស្សនិកជន វាគឺជាកម្លាំងចិត្តក្នុងការជម្រុញអោយលោកកាន់តែមាន អារម្មណ៍ និពន្ធទំនុកច្រៀងបទបែបអប់រំបន្តបន្ទាប់ទៀត។ លោកថា បទក្រោយបន្ទាប់ពី «ទឹកភ្នែកម្ដាយស្រក់លើខ្នោះដៃកូន» គឺបទចម្រៀង ដែលនិយាយពីប្រាក់រៀល គឺបទ«ប្រាករៀលចិត្តស្មោះ» ដែលគ្រោយនិងផលិតឡើងនាពេលខាងមុខនេះ៕

ទីតាំងផ្សាយពាណិជ្ជកម្ម