ដឹកនាំ​អ្នកសារព័ត៌មាន​ទៅពិនិត្យ​សុខភាព​ជា​លើក​ទី​៥​នៅ​មន្ទីរ​ពហុ​ព្យាបាល​ហុង​អិន

282
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​ភ្នំពេញ​៖​លោក​ជ័យ​មករា​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​នាយក​នៃ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​ចិន​(​សស​កច​)​នៅ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៩​បាន​ដឹកនាំ​អ្នកសារព័ត៌មាន​ប្រមាណ​១០​នាក់​ទៅពិនិត្យ​សុខ​ភាពជា​លើក​ទី​៥​នៅ​មន្ទីរ​ពហុ​ព្យាបាល​ហុង​អិន​ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៨៦​មហាវិថី​សម្តេច​មុនី​រ៉េត (២១៧) សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​មន្ទីរ​ពហុ​ព្យាបាល​ហុង​អិន​ជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ជា​លក្ខណៈ​សកល​ដែលមាន​ទ្រង់ទ្រាយ​ដ៏​ធំ​មួយ​ដែល​បាន​បើក នៅ​ផ្នែក​សំខាន់ៗ​ដូចជា ជំងឺ​ទូទៅ ផ្នែក​វះកាត់ ផ្នែក​ជំងឺ​សើ​ស្បែក ផ្នែក​ឆ្អឹង ផ្នែក​រោគ​ស្ត្រី ផ្នែក​កុមារ ផ្នែក​កំទេច​គ្រួស ផ្នែក​កាំរស្មី X និង​ផ្នែក​ពិសោធន៍​។​ល​។ គួបផ្សំ​រួមមាន​ការវិភាគ​យ៉ាង ច្បាស់លាស់​ជាមួយនឹង​ម៉ាស៊ីន​CT​ស្កេ​ន​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ពិនិត្យ​ក្រពះ​ឧបករណ៍​បំបែក​គ្រួស​ខាងក្រៅ​ខ្លួន ដែល​កំណត់​ទីតាំង​ដោយ កុំព្យូទ័រ​ស្វ័យប្រវត្តិ និង គ្រឿង​បរិក្ខារ​ឧបករណ៍​ដ៏​ទំនើប​។

​វេជ្ជបណ្ឌិត​សុ​ទ្ឋ​តែ​មកពី​មន្ទីរពេទ្យ​ល្បីៗ​នៃ​ប្រទេស​ចិន មាន​ជំនាញ​និង​បទពិសោធន៍​ខ្ពស់​។​ក្នុងនោះដែរ លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ថ្លែងថា “​យើង​ចង់ឱ្យ​ក្រុម​អ្នកសារព័ត៌មាន ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ទោះជា​ជនជាតិខ្មែរ​ជនជាតិ​ចិន​ឬ​ជាតិ​សាសន៍​ដទៃ​អាចមក​ចូលរួម​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពហុ​ព្យាបាល​ហុង អិន​” ។​

​តាំង​នាម​ឱ្យសស​កច​លោក​ជ័យ​មករា​បាន​ថ្លែងអំណរគុណ​ដល់​មន្ទីរ​ពហុ​ព្យាបាល​ហុង​អិន​ដែល​បានផ្តល់​ការគាំទ្រ​លើ​ផ្នែក​ពិនិត្យ​សុខភាព​ដល់​អ្នកសារព័ត៌មាន​កម្ពុជា​និង​ចិន​ដែល​កំពុង​បំពេញការងារ​។​លោក​បន្ថែមថា​“​ពហុ​ព្យាបាល​នេះ​បានផ្តល់​មក​សស​កចស​ម្រា​ប់​ការពិនិត្យ​សុខភាព​ដែលជា​កាយវិការ​សប្បុរ​ស​ធម៌​មួយ គួរអោយ​គោរព​”៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម