គ្រោះ​ចរាចរណ៍​ថ្ងៃទី​២៤​ធ្នូ​កើតឡើង​៦​លើក​បណ្តាលឱ្យមាន​មនុស្ស​៣​នាក់​និង​របួស​៥​នាក់

191
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បានបញ្ជាក់​ដោយ​គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​២៣​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៩​បណ្តាល​ឲ្យ​មាន​មនុស្ស ៣​នាក់ បាន ស្លាប់ និង បង្ក ឲ្យ មាន មនុស្ស របួសធ្ងន់ ៥ នាក់ ។

​របាយការណ៍​បន្ថែមថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធិ​បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៨ នាក់ នៅ ថ្ងៃទី ២៤ ខែធ្នូ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៦ លើក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម