​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​ស្លាប់​ម្នា​ក់រង​របួសធ្ងន់​ពីរ​នាក់​

223
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នា​ក់បាន​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣០​នៅ​ចំណុច​ភូមិ​រលាំងគ្រើល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​ម៉ូតូ​ទី​១៖​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1I-9451​បើកបរ​ដោយ​ឈ្មោះ​ឌឹ​ម​សុខ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​ឌុប​ប្រពន្ធ​ឈ្មោះ​សួស​សុភាព​អាយុ​២១​ឆ្នាំ​នាក់​ទាំងពី​រស់នៅ​ភូមិ​រលាំងគ្រើល​ឃុំ​រលាំងគ្រើល​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​(​របួសធ្ងន់​ទាំងពី​នាក់​)​។​

​មន្ត្រីនគរបាល​បន្តថា​ម៉ូតូ​ទី​២៖​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GW6714​បើកបរ​ដោយ​ឈ្មោះ​វិច​វុ​ធ​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​ក្រាំងស្វាយ​ឃុំ​រលាំងគ្រើល​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​បញ្ជូនទៅ​ពេទ្យ​សម្ភព​អង្គ​មេត្រី​ក៏បាន​ស្លាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម