​បញ្ជូន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​របស់​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

244
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​ផ្នែក​អនុវត្ត​ដីកា​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​របស់​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​ចាប់ខ្លួនបាន​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​១៤​ស្ថិតក្នុង​ភូមិ​ជ្រៃ​២​ឃុំ​ជ្រៃ​ស្រុក​មោង​ឬ​ស្សី​។​

​លោក​វរសេនីយ៍ឯក​អូន​ហ្វៃ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ធឿន​ឆាយ​ទ្រី​ហៅ​ទ្រី​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ជនសង្ស័យ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​៧៩៨​ត​.​ព្រ​ចុះ​ថ្ងៃទី​២​ធ្នូ​ឆ្នាំ​២០១៩​របស់លោក​រ័ត្ន​ស៊ីថា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ស្រុក​មោង​ឬ​ស្សី​កាលពី​អំឡុង​ឆ្នាំ​២០១៩​តាម​ប​ញ្ញ​តិ​មាត្រា​៤០​នៃ​ច្បាប់​ស្តី​ការត្រួតពិនិត្យ​គ្រឿងញៀន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម