កសិដ្ឋាន​បណ្តុះ​ផ្សិត​លក្ខណៈ​គ្រួ​សារបាន​ពង្រីក​ខ្លួន​ក្លាយជា​ក្រុមហ៊ុន​បាន​ប្រមាណ​ជា​២​តោន​ក្នុង​១​ថ្ងៃ

427
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​កំពង់ឆ្នាំង​៖​ប្រែក្លាយ​ពី​កសិដ្ឋាន​ចិញ្ចឹម​មាន់​និង​បណ្ដុះ​ផ្សិត​ជា​លក្ខណៈ​គ្រួសារ​និង​បាន​ពង្រីក​ខ្លួន​និង​បាន​អភិវឌ្ឍ​មុខរបរ​របស់ខ្លួន​ឱ្យ​ក្លាយជា​ក្រុមហ៊ុន​បណ្ដុះ​ផ្សិត​លក់​ចេញ​បម្រើឱ្យ​សេចក្តី​តម្រូវការ​លើ​ទីផ្សារ​ក្នុង​មួយថ្ងៃ​ប្រមាណ​ពី​១​តោន​ទៅ​២​តោន​។​ភាពជោគជ័យ​របស់​ម្ចាស់​ក្រុមហ៊ុន​បាន​និង​ពង្រីក​ខ្លួន​បានធ្វើឱ្យ​រឹងមាំ​លើ​មុខរបរ​មួយ​នេះ​ដែល​គេ​ស្គាល់​ថា​“​គង់​សម្បត្តិ​កសិដ្ឋាន​ខ្មែរ​”​ដែលមាន​ទីតាំង​ភូមិ​អូរ​រោង​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។ .

​ប្រធាន​គ្រប់គ្រង​ផលិតកម្ម​នៃ កសិដ្ឋាន​ខ្មែរ គង់​សម្បត្តិ លោក ជួប​តុង​អេង បាន​បញ្ជាក់ថា​នាយិការ ក្រុមហ៊ុន​គង់​សម្បត្តិ​កសិដ្ឋាន​ខ្មែរ​គឺ​លោកស្រី​គង់​ធីតា​។​ចំណែក​លោក​គង់​សម​ត្តិ​គឺជា​ឪពុក​របស់​លោកស្រី ប្រធាន​គ្រប់គ្រង​ផលិត កម្ម ក្រុមហ៊ុន​គង់​សម្បត្តិ​បាន​រំ​ឮ​ក​ប្រវត្តិ​នៃ​ការកកើត ក្រុមហ៊ុន​ថា​៖ ពីដំបូង​ឡើយ​ម្ចាស់​ក្រុមហ៊ុន​គ្រាន់តែ​ជា​អ្នក​ប្រកបមុខរបរ​ចិញ្ចឹម​មាន់​និង​ដាំ​ផ្សិត​ធម្មតា​ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ​។​

​ប៉ុន្តែ​ដោយសារតែ​មុខរបរ​បណ្ដុះ​ផ្សិត​ចេះតែ​មានការ​កាក់កប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ខាងលើ​បាន​ពង្រីក​មុខរបរ​រ​បស់​ខ្លួន​កាន់តែ​ធំ​ទៅៗ​ហើយ​បាន​ទម្លាក់​មុខរបរ​ចិ​ញ្ជឹ​ម​មាន់​ចោល​ដោយ​ចាប់យក​មុខរបរ​បណ្តុះ​ផ្សិត​តែមួយ​មុខ​វិញ​។​បច្ចុប្បន្ន​ម្ចាស់​កសិដ្ឋាន​ខាងលើ​នេ​ញ​បាន​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត​ផ្សិត​អំបោះ សម្រាប់​លក់​ចេញ ចន្លោះ​ពី​១,៥​តោន​ទៅ​២​តោន​ក្នុង​មួយថ្ងៃ​។ តាម​តម្លៃ​បោះ​ដុំ មានតម្លៃ​ទាប​បន្តិច​គឺ​ពី​១​ទៅ​១,៥​ដុល្លារ​ឬ​ស្មើ​និង​៤​ទៅ​៦​ពាន់​រៀល​ក្នុង​១​គីឡូក្រាម​។​ប៉ុន្តែ​សម្រាប់​លក់រាយ​តាម​កញ្ច្រែង​ក្នុង​ទីផ្សារ​វិញ​មួយ​គីឡូក្រាម​ថ្លៃ​ដល់​ទៅ​១​ម៉ឺន​២​ពាន់​រៀល​ឯណោះ ។

​ដោយឡែក​សម្រាប់​រូបលោក​ផ្ទាល់​ដែលជា​ប្រធាន​គ្រប់គ្រង​ចង្វាក់​ផលិតកម្ម​ឱ្យ​ក្រុមហ៊ុន​ផលិត​ផ្សិត​អំបោះ​នេះ​គឺ​បានទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​កសិកម្ម​នៅ​ប្រទេស​កូរ៉េ​ដោយ​ទទួលបាន​សញ្ញាប័ត្រ​អនុបណ្ឌិត នៅពេល​ត្រឡប់មកវិញ លោក​បាន​ទៅ​សិក្សា​បន្ថែម​នៅឯ​ប្រទេស​ថៃ​រយៈពេល​ជាង ៣ ខែ​ទៀត និង​បាន​ស្រាវជ្រាវ​សិក្សា​បន្ថែម ទើបបាន​មកជួយ​កិច្ចការ​ក្នុង​កសិដ្ឋាន​នេះ​។

​ប្រធាន​គ្រប់គ្រង​ផលិតកម្ម​ក្រុមហ៊ុន​គង់​សម្បត្តិ​កសិដ្ឋាន​ខ្មែរ បាន​បញ្ជាក់ថា ៖​ចំពោះ​ផ្សិត​ដែល​ក្រុមហ៊ុន បាន​ផលិត​ឡើងជា​ផ្សិត​អំបោះ​មាន​២​ប្រភេទ​គឺ​ផ្សិត​ខ្មៅ​និង​ផ្សិត​ស​(​ផ្សិត​ខ្មៅ​ថ្លៃ​ជាង​ផ្សិត​ស​បន្តិច​)​។​ផ្សិត​ដែល​ផលិតឡើង​នេះ​គឺ​គ្មាន​សារ​ធា​តិ​គីមី​នោះទេ​ព្រោះ​បើ​មាន​សារ​ធាតុគីមី​ផ្សិត​មិនអាច​លូតលាស់​បានឡើយ​ហើយ​ផ្សិត​នេះ​ដុះ​ចេញពី​វត្ថុធាតុដើម​មានដូចជា​អាចម៍រណា​,​ដើម​កៅស៊ូ​ទិញ​មកពី​ខេត្តកំពង់ចាម​,​កន្ទក់​,​ម្សៅដំណើប​និង​ស្ក​ជាដើម​ដែល​សុ​ទ្ឋ​សឹង​អាហារ​រូ​បឋម​សម្រាប់​ឱយ​ផ្សិត​ដុះ​ឡើង​។

​ម្យ៉ាងវិញទៀត​ផ្សិត​ក៍​ជា​អាហារ​សុវត្ថិភាព​សុខភាព​ដែល​ជួយ​ព្យាបាល​ជម្ងឺ​ខ្វះ​ឈាមក្រហម​ព្រោះ​មាន​ជាតិ​ដែក ហើយ ផ្សិត ក៏មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​, សូ​រី​យ៉ូ​ម ដែល​ជំនួយ​សារ​ធា​តិ​ទឹក​ក្នុង​ខ្លួន និង​ម្យ៉ាងវិញទៀត ផ្សិត​ក៍​អាចជួយ​ព្យាបាល​ជម្ងឺ​សន្លាក់​បាន​ផងដែរ​។
​សូម​បញ្ជាក់ដែរថា​តាម​ប្រធាន​គ្រប់គ្រង​ផលិតកម្ម​ក្រុមហ៊ុន​ខាងលើ​អះអាងថាៈ​បច្ចុប្បន្ន​មិនអាច​បំពេញតម្រូវការ​ទីផ្សារ​បានឡើយ​ក្រុមហ៊ុន​នឹង​ពង្រីក​បន្ថែមទៀត​ឱយបាន​៤​លាន​កញ្ចប់​ខណៈ​ក្នុងពេល​បច្ចុប្បន្ន​បានត្រឹមតែ​៥០​ម៉ឺន​កញ្ចប់ ទទួលផល​បានត្រឹមតែ​ពី​១,៥​តោន ទៅ​២​តោន​ប៉ុណ្ណោះ​៕S/​