ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩

393
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏មាន​ភាពស្រស់​ស្រាយ និង​មានការ​ជឿនលឿន​គួរសម​ផង​។​សម្រាប់​បញ្ហា​ការងារ​និង​បញ្ហា​ប្រាក់កាស់​ក៏​រំសាយ​នូវ​ភាព​តានតឹង​និង​មានជោគ​លាភ​គ្រាន់​ល្អប្រសើរ​មួយចំនួន​មកវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​ក​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​មនុស្ស​នៅក្បែរ​ឬ​ពី​ចម្ងាយ​ក្តី​ងាយ​បង្កបញ្ហា​ឱ្យ​លោកអ្នក​ណាស់​ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល ជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ងាយ​ទាំង​ផ្ទុះ​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​ឆាប់​បាក់បែក​ណាស់​៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​ត្រូវធ្វើ​អ្វី​សន្សឹមៗ​នោះ​នឹង ទទួលបាន​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកបការងារ​រាជការ​មិន​គប្បី​មាន​ភាព​រឹងរូស​ឬ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​រឿង​រាវ​បង់ប្រយោជន៍​ណាមួយ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មានការ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ទុន​មកវិញ​ឡើយ​ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​ល្អក់កករ​ផ្លូវចិត្ត​ច្រើន ៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​បញ្ហា​ការងារ​ផ្តល់​ផល​ល្អ ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារតូចធំ​បាន​ហើយពី​ព្រោះថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ផ្តល់​ផល ល្អ​គួរសម​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់ មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញ ពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការ​ចម្រើន​លូត លាស់​និង​ទទួលជោគជ័យ​គ្រាន់​ជាទី​ពេញចិត្ត​។​ចំពោះ​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​កក់ក្តៅ​ផង​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​មាន​ការ ទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ផ្សើម​បំពង់ក​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​បន្តិច​ពិសេស​បញ្ហា​ប្រាក់កាស​ត្រូវ​រែកពន់​លំបាក​ច្រើន​ហើយ​បញ្ហា​ការងារ​មិន​ដើរ​ទៀតផង​។​ក្រៅពី នេះ​លោកអ្នក​នៅ​ទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។

​រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​គាប់ប្រសើរ​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វីក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទៅលើ​កិច្ចការងារ​ព្រោះ​ងាយ​ជួប​រឿង​រ៉ាវ​អាក្រក់​ជាង​ល្អ​។​លោកអ្នក​ត្រូវ​ចេះ​ជ្រើសរើស​ថ្ងៃ​ល្អ​សម្រាប់​ការធ្វើ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​នោះ​ក៏មាន​ហុច​ឱ្យ​គួរ​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​វិញ​បើ​មាន​បញ្ហា​អ្វី​ចូរ​ចេះ​ឆាប់​បញ្ចប់​ពិសេស​បញ្ហា​ជម្លោះ​វិវាទ​បើ​ពុំនោះ​ប្រយ័ត្ន​រឿង​តូច​ប្រែ​រីក​ក្លាយ​ជាធំ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​រឹង​មានះ​និង​ចង់​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ ទំនង​ការងារ​ការចរចា​អ្វីមួយ​ពីព្រោះថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ហួស​ពី​ការ​គិត ទុក​ផង​។​សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​តែ​ងាយ​ចំណាយ​ទៅវិញ​ហេតុនេះ​ត្រូវ​ចេះ​ចាយវាយ​សន្សំសំចៃ​ដើម្បី​ចៀសវាង​ជួប​វិបត្តិ​ថវិការ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​មានការ​បំពេញ​កិច្ចការងារ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បាបមិត្ត​បង្ក​ការ​ថ្នាំងថ្នាក់​និង​ទម្លាក់កំហុស​ទុកឱ្យ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​ផង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កើត​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​បំបាត់​អារម្មណ៍​ឆេវឆាវ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ហោង​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ការធ្វើ​អ្វីមួយ​បើ​មានការ​ពុះពារ​ប្រឹងប្រែង​នោះ​ឃើញថា​តែង​ឆ្លើយតប​ផល​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់ លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភ លន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​នៅផ្ទះ​វិញ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំ្ក​កុរ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មិន​ប្រកបការងារ​សំខាន់​ឃើញថា​មិនមាន​អ្វី​ចូលមក​នាំ​ពិបាក​ឆ្លងកាត់​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​របស់រប​រ​ថែម ទៀត​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ការ​ថ្នាំងថ្នាក់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕​