អឺ​លិ​ង ហា​ឡែ​ន នឹង​ទទួលបាន​ប្រាក់​ឈ្នួល ២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ប្រសិន​ចូលរួម ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

249
ចែករម្លែក

​អឺ​លិ​ង ហា​ឡែ​ន (Erling Haaland) អាចនឹងទទួល​បានកា​រ​ដំឡើង​ប្រាក់​ឈ្នួល​ច្រើន ជាង​មុន១០​ដង ប្រសិនបើ​កីឡាករ​រូបនេះ​សម្រេចចិត្ត​ផ្ទេរ​មកលេង​នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​យូ​ណាយ​ធី​ត​ពិតជា​ចង់បាន​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ក្លិប​រៀល ប៊ុល សាល​ប៊ឺ​ក​( Red Bull Salzburg) រូបនេះ​ចាប់តាំងពី​ធ្វើបាន​ល្អ​នៅ​រដូវ​កាល​នេះ ហើយ​អាច​នឹងចូលរួម​ជាមួយ​ក្លឹបយូ​ណាយ​ធី​ត​នៅ​រដូវ​កាល​ទិញដូរ​ខែមករា​។​
​ ​
ហើយ​ប្រសិនបើ​ពួកគេ​អាច​នាំយក អឺ​លិ​ង មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក មានន័យថា ប្រាក់ខែ​របស់ អឺ​លិ​ង នឹង​កើន​ពី​២០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ដល់​២០០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​។​
​ ​
អឺ​លិ​ង អាចនឹងទទួល​បាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ផងដែរ ប្រសិនបើ​អាច​លើក​ពាន​បាល់​មាស ហើយនឹង​ទទួលបាន​ប្រាក់​បំណាច់​ឆ្នាំ​ផងដែរ​ប្រសិនបើ​យូ​ណាយ​ធី​ត​អាច​ជាប់​លេង​នៅ​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​ក​ឬ​លើក​ពាន​ណាមួយ​នោះ​។​
​ ​
​យូ​ណាយ​ធី​ត​ក៏មាន​ផែនការ​ឲ្យ អឺ​លិ​ង លេង​ខ្ចី​ជើង​នៅ​ក្លឹប Salzburg រហូតដល់​ចប់​រដូវ​កាល ប្រសិន​ពួកគេ​អាច​ទិញ​កីឡាករ​រូបនេះ​នៅ​ខែមករា​។ ក្លឹប RB Leipzig ក៏​ចង់បាន ហា​ឡែ​ន ផងដែរ ប៉ុន្តែ​ដឹងថា អាចមាន​ការពិបាក​។​
​ ​
ហា​ឡែ​ន រកបាន​២៨​គ្រាប់​ក្នុងការ​បង្ហាញមុខ​២២​លើក​នៅ​យុទ្ធនាការ​នេះ​សម្រាប់​ក្លិប Salzburg ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អឺ​លិ​ង ហា​ឡែ​ន (Erling Haaland)

ទីតាំងផ្សាយពាណិជ្ជកម្ម