ខេត្ត​យូ​ន​ណាន​បន្ត​ជំរុញ​ការធ្វើ​សាមញ្ញ​កម្ម​ពាណិជ្ជកម្ម​អន្តរជាតិ

274
ចែករម្លែក

តាម​ប្រភពព័ត៌មាន​ពី​ស្ថាប័ន គយ​ក្រុង​គុន​មីង​បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០១៩ នេះ ខេត្ត​យូ​ន​ណាន​បាន​ជំរុញ​ការធ្វើ​សាមញ្ញ កម្ម​ពាណិជ្ជកម្ម​អន្តរជាតិ ។ ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែតុលា​ឆ្នាំ ២០១៩​រយៈពេល​នៃ​ការ បំពេញបែបបទ​ឆ្លងដែន​សម្រាប់​ការនាំ​ចូល និង​នាំចេញ​ទំនិញ​គឺ ១៨,៥៦ ម៉ោង និង ០,៣៦ ម៉ោង លឿន​ជាង​ល្បឿន​ជា​មធ្យម​ក្នុងប្រទេស​ចិន ២៣,៨២ ម៉ោង និង ៣,៨៨ ម៉ោង​ដែល​ជាប់​លំដាប់ ថ្នាក់​លេខ ៩ និង​លេខ ៣ ក្នុងប្រទេស​ចិន ហើយ​បាន​ត្រូវ​កាត់បន្ថយ ៦១,៩% និង ៧១,៤% រៀងខ្លួន បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០១៨ ។​

​ស្ថាប័នគយ​នៃ​ក្រុង​គុន​មីង​បាន​សិក្សា​ស្រាវជ្រាវ និង​ដាក់ចេញ​នូវ​គោលនយោបាយ​អំពី​ការ កែលម្អ​បរិស្ថាន​ពាណិជ្ជកម្ម​តាម​ច្រក​អន្តរជាតិ និង​ការជំរុញ​ការធ្វើ​សាមញ្ញ​កម្ម​តាម​ស្ថានភាព ជាក់ស្តែង​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ខេត្ត​យូ​ន​ណាន ដើម្បី​កែលម្អ​បរិស្ថាន​ពាណិជ្ជកម្ម​ក្នុង ខេត្ត​យូ​ន​ណាន ហើយ​បានរៀបចំ​“​ប្រតិបត្តិការ​មួយរយ​ថ្ងៃ​” ជំរុញ​ការបង្កើត​“​ច្រក​បៃតង ”​សម្រាប់​នាំ ចេញ​នាំចូល​កសិផល​តាម​ច្រក​អន្តរជាតិ​ហ៊ឺ​ខូវ​-​ឡាវ​ជា​រវាង​ប្រទេស​ចិន និង​វៀតណាម បង្កើត​“​ច្រក​ពិសេស​”​សម្រាប់​កសិផល និង​ជលផល​ដើម្បី​កាត់បន្ថយ​នូវ​រយៈ ពេល​នៃ​ការបំពេញ​បែបបទ​ឆ្លងដែន ។ ឈរលើ​មូលដ្ឋាន​នៃ​ការគ្រប់គ្រង​ហានិភ័យ​ស្ថាប័ន គយ​បាន​អនុវត្ត​គោលនយោបាយ​អំពី​ការ​ឆ្លងដែន​ជាមុន រួច​ធ្វើការ​ពិនិត្យ​ផលិតផល​រ៉ែ ៥ មុខ​(​រួមមាន​រ៉ែ​ដែក និង manganese ជាដើម​) ដែល​បាន​កាត់បន្ថយ​នូវ​រយៈពេល​ឆ្លងដែន​ពី ៩ ថ្ងៃ​ដល់​ទៅ ០,៧៥ ថ្ងៃ ៕ដោយ លីវ ជឺ​យូ​

ទីតាំងផ្សាយពាណិជ្ជកម្ម