ធ្វើការ​យូរៗ​ម៉ោង​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​ដោយ​មិនដឹង​ខ្លួន​

480
ចែករម្លែក

​អ្នក​ដែល​ចំណាយពេល​ច្រើន​ម៉ោង​នៅ​កន្លែងធ្វើការ​ទំនងជា​ងាយ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ខ្លាំង​។ បើ​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​អ្នក​ធ​ញ​វើ​ការ​តិចជាង ៣៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ការធ្វើការ​ចាប់ពី ៤៩​ម៉ោង​ឡើង​ទៅជា​រៀងរាល់​សប្តាហ៍ ឃើញថា មាន​ជាប់ទាក់ទង​នឹង​ការកើត ជំងឺ​លើស​សម្ពាធ​ឈាម​បែប​កំបាំងមុខ​ច្រើនជាង ៧០​ភាគរយ និង​៦៦​ភាគរយ​ទំនងជា​លើស សម្ពាធ​ឈាម​ជាប់​រហូត​ផង​។ នេះ​បើ​យោងទៅតាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង សារព័ត៌មាន American Heart Association’s Journal Hypertension​។​

​ការរកឃើញ​នេះ​គឺ​ពិតប្រាកដ​ទាំង​បុរស និង​ស្ត្រី​ដែល​ធ្វើការ​ច្រើន ហើយ​រឿងនេះ​ក៏​បូករួម​នឹង អ្វី​ជាច្រើន​ទៀត​ដូចជា សម្ពាធ​ការងារ អាយុ ភេទ កម្រិត​នៃ​ការអប់រំ មុខរបរ ស្ថានភាព​ជក់បារី ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ និង​កត្តា​សុខភាព​ផ្សេងៗ​ទៀត​។

​ជំងឺ​លើស​សម្ពាធ​ឈាម​បែប​កំបាំងមុខ និង​ជាប់​រហូត​មាន​ជាប់ទាក់ទង​គ្នា​យ៉ាងខ្លាំង​នឹង​ការ ប្រឈម​ជំងឺ​បេះដូង​សរសៃឈាម​។ ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ ជនជាតិ​កាណាដា បាន​ធ​ញ​វើ​ទៅលើ​បុគ្គលិក​ធ្វើការ​ប្រមាណ ៣៥០០​នាក់ នៅ​ស្ថាប័ន សាធារណៈ​ចំនួន​បី​ក្នុង​តំបន់ Quebec​។ ស្ថាប័ន​ទាំងនេះ​ជាទូទៅ​ផ្តល់នូវ​សេវាកម្ម​ធានារ៉ាប់រង ដល់​ប្រជាជន​ទូទៅ​។ អ្វីដែល​គេ​សិក្សា​គឺ​ផ្តោត​សំខាន់​ទៅលើ​សម្ពាធ​ការងារ​ភាព​ស្ត្រេ​ស​នៅ កន្លែងធ្វើការ​ដោយ​ផ្សំគ្នា​ជាមួយនឹង​តម្រូវការ​ការងារ​ខ្ពស់ និង​ការសម្រេចចិត្ត​អ្វី​តិចតួច​ផង​។ ការសិក្សា​នេះ​ធ្វើឡើង​រយៈពេល ៥​ឆ្នាំ​ដោយ​បែងចែក​ជា​បី​ដំណាក់កាល​ក្នុងការ​ធ្វើតេស្ត​ដូចជា ឆ្នាំ​ទីមួយ ទី​បី និង​ទី​៥​។

​សរុបមកស្ទើរតែ១៩​ភាគរយ​ហើយ​នៃ​អ្នកធ្វើការ​ទាំងអស់​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ជាប់​រហូត ហើយក៏​ជា​អ្នក​កំពុងតែ​លេបថ្នាំ​លើស​សម្ពាធ​ឈាម​ផងដែ​ឬ​។ ច្រើនជាង​១៣​ភាគរយ​គឺមាន ជំងឺ​លើស​សម្ពាធ​ឈាម​កំបាំងមុខ និង​មិន​ទទួលបាន​ការព្យាបាល​អ្វី​ឡើយ​។ ទំនាក់ទំនង​រវាង ការធ្វើការងារ​ច្រើន​ម៉ោង និង​ការ​លើស​សម្ពាធ​ឈាមមាន​លក្ខណៈ​ដូចគ្នា​ទាំង​បុរស និង​ស្ត្រី​។

​ជំងឺ​លើស​សម្ពាធ​ឈាម​បែប​កំបាំងមុខ​អាច​កើត​ឡើងលើ​នរណាម្នាក់​រយៈពេល​យូរ ហើយ ក៏​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការកើត​ជំងឺ​បេះដូង​សរសៃឈាម​ផងដែរ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម