ជនជាតិ​អូស្ត្រាលី​ម្នាក់​នឹង​បណ្ដេញ​ចេញពី​កម្ពុជា បន្ទាប់ពី​បង្ក​អំពើហិង្សា​ដោយ​ចេតនា​លើ​ជនជាតិខ្មែរ​

280
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ជនបរទេស​ម្នាក់​ជា ជនជាតិ​អូស្ត្រាលី គ្រោង​នឹង​បណ្ដេញ​ចេញពី​កម្ពុជា បន្ទាប់ពី​បង្ក​អំពើហិង្សា​ដោយ​ចេតនា​លើ​ជនជាតិខ្មែរ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ទៀតថា កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ ២០១៩​នោះ ជនបរទេស​រូបនេះ បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ញ៉ិល សុភ​ត្រា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​រត់​រ៉ឺម៉ក ចំនួន​មួយ​ដៃ ត្រូវចំ​ក្រោម​ភ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​ហើមប៉ោង នៅ​ចំណុច​ផ្ទះសំណាក់​អង្គរ​យើង​II ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ដោយ​ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​នាំមក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​៖​ជនបរទេស​ម្នាក់​ឈ្មោះ BAYERJAKE NICHOLAS ភេទ​ប្រុស កើត​ថ្ងៃទី ១៥ – ០១ – ១៩៨៨ ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ PA៥១៥៤៧១៩ ត្រូវបាន​បញ្ជូនទៅ​ស្នាក់​ការត្រៀម​បណ្តេញចេញ​ប្រចាំខេត្ត​សៀមរាប ចាត់ការ​បន្ត​តាម​នីតិវិធី បន្ទាប់ពី​បាន​បង្ក​អំពើហិង្សា​ដោយ​ចេតនា​លើ​ជនជាតិខ្មែរ​នៅក្នុង​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​បន្ថែមទៀតថា តាម​ការសាកសួរ​បំភ្លឺ​ពី​ជនរងគ្រោះ និង​សាក្សី បាន​ឲ្យ​ដឹងថា ៖ ជនបរទេស​រូបនេះ តែងតែ​ធ្វើ​សកម្មភាព​វាយ​ទៅលើ​ប្រពន្ធ​ជា​ជនជាតិខ្មែរ​ជា​ញឹកញាប់ និង​មាន​អាកា​រដូចជា​មនុស្ស​មាន​បញ្ហា​សតិ​ ដែល​ពេលខ្លះ​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម