នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់​សង្ស័យ​ម្នាក់​ដែល​ជក់​គ្រឿងញៀន​ថត​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​

385
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បន្ទាប់ពី​មើលឃើញ​បុរស​សតិ​មិនល្អ​ម្នាក់ ធ្វើ​សកម្មភាព​ជក់​ថ្នាំ ត្រូវបាន​គេ​ថត​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ទើប​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ ចុះ​ឃាត់​សាកសួរ​ភ្លាមៗ ដោយ​សង្ស័យ​ជក់​គ្រឿងញៀន នៅ​ទីសាធារណៈ ទាំង​គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​។​

​លោក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ ចំពោះ​ការស្នើ​បញ្ជូន​បុរស អណាថា​សតិ​មិនល្អ ដើម្បី​ទៅ​ព្យាបាល​នៅ​មន្ទីរ​សង្គមកិច្ច និង​យុវ​និតិ​សម្បទា រាជធានី​ភ្នំពេញ​ខាងលើនេះ បានធ្វើ​ឡើង​ក្រោយ​សមត្ថកិច្ច​ឃាត់​សាកសួរ​នៅ​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ​ជាប់​កា​រ៉ា​សាំង​កាល់​តិច​មួយកន្លែង លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្រុម​១ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សងែ្ក​ទី​១ ខណ្ឌឫស្សីកែវ​។​

​លោក​អធិការ​បាន​ឲ្យ​ដឹងថា បុរស​អណាថា សតិ​មិនល្អ​នេះ​ឈ្មោះ សេង ងួន​ដា អាយុ​៤៥​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ បន្ទាប់ពី​ឃាត់​សង្ស័យ​ជក់​គ្រឿងញៀន នៅ​ទីសាធារណៈ ទាំង​គ្មាន​ខ្លាចញញើត ដែល​ត្រូវបាន​គេ​ថត​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​យកមក​សាកសួរ​តាម​ជុំនាញ​ប៉ុន្មាន​ម៉ោង​ក្រោយ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​សង្គមកិច្ច និង​យុវ​និតិ​សម្បទា រាជធានី​ភ្នំពេញ ដោយបាន​ការឯកភាព​ពី លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម