ខឹង​គេ​មិន​ឲ្យ​រួមភេទ ចាក់​សាំង​ដុត​ហាង​ខារ៉ាអូខេ​ សម្លាប់​មនុស្ស​១៨​នាក់ តែ​ទីបំផុត​ត្រូវ​ប្រហារជីវិត​

566
ចែករម្លែក

​បុរស​ម្នាក់​ដែល​បាន​ដុត​បន្ទប់​ខារ៉ាអូខេ​មួយ បង្ក​ជា​អគ្គិភ័យ​លេប​ត្របាក់​អគារ​ហាង​ខារ៉ាអូខេ​ទាំងមូល​ ហើយ​សម្លាប់​មនុស្ស​១៨​នាក់​នៅក្នុង​ខេត្ត ក្វាង​ទុង កាលពី​ឆ្នាំមុននោះ​ត ្រូវបាន​ប្រហារជីវិត​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ធ្នូ នេះ​បើ​តាម​ការប្រកាស​របស់​តុលាការ​ប្រជាជន​ខេត្ត​ក្វាង​ទុង​។​

​លីវ ជុន​លូ អាយុ​៣៣​ឆ្នាំ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ឆ្នាំមុន​ចំពោះ​ការបង្ក​អគ្គិភ័យ​ដោយ​ចេតនា​ដែល​នាំ​ដល់​ការបាត់បង់​អាយុជីវិត​មនុស្ស​និង​ការបាត់បង់​ទ្រព្យ​​សម្បត្តិ​យ៉ាងច្រើន​។​

​លីវ ដែល​ជា​កម្មករ​ចំណាកស្រុក បាន​ទៅ​ច្រៀង​នៅ​ហាង​ខារ៉ាអូខេ​កើតហេតុ​និង​បាន​ផឹក​ស្រវឹង​ជាមួយ​មិត្ត​ភ័ក្តិ​ខ្លះ​នៅ​យប់​ថ្ងៃ​២៣​មេសា​ឆ្នាំ​២០១៨​។​គាត់​ប្រែជា​ខឹង​ភ្លាម​ក្រោយ​​បុគ្គលិក​ស្រី​ម្នាក់​នៅ​ហាង​នោះ​បដិសេធ​សំណើសុំ​រួមភេទ​ពី​គាត់​។​រំពេច​នោះ លីវ​បាន​ដើរ​សំដៅ​ទោចក្រយានយន្ត​របស់ខ្លួន​ដែល​ចត​នៅ​ផ្លូវ​ចូល​ហាង​រួច​ផ្តាច់​ទុយោ​សាំង​របស់​វា​ដើម្បី​​បង្ហូរ​ប្រេង​ចេញ និង​កេះ​ដែក​កោះ​ដុត​តែម្តង​។​

​អណ្តាតភ្លើង បាន​ឆាបឆេះ​ថ្គោល​ឡើង​និង​បាន​រាលដាល​យ៉ាង​លឿន​ចូលក្នុង​ហាង​ខារ៉ាអូខេ​ដោយ​បណ្តាល​ឲ្យ​ឆេះ​ម៉ូតូ​ដទៃ​ទៀត​ជា​ហេតុ​បិទ​ច្រក​ចេញ​មិន​ឲ្យ​មនុស្ស​នៅ​​ខាងក្នុង​ចេញ​បាន​។​

​ជា​លទ្ធផល បុរស​១៥​នាក់​និង​ស្ត្រី​៣​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ និង​៣​នាក់​ទៀត​រងរបួស​។​លីវ បាន​ភៀសខ្លួន​ចេញពី​កន្លែងកើតហេតុ តែ​ត្រូវបាន​ចាប់ខ្លួន​នៅ​​ថ្ងៃ​បន្ទាប់​។​

​តុលាការ​ប្រជាជន​ជាន់ខ្ពស់ កាលពី​ខែ​កញ្ញា​ឆ្នាំមុន​បាន​សម្រេច​រក្សា​ទោស​ប្រហារជីវិត​ដែល​សម្រេច​ដោយ​តុលាការ​ប្រជាជន​ខេត្ត​ក្វាង​ទុង ចំពោះ​ការបង្ក​អគ្គិភ័យ​ដោយ​ចេតនា​៕​ដោយ​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម