ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី​រក​ចំណូល​ចូល​រដ្ឋ​បាន​ជាង​៤៥​ម៉ឺន​លាន​រៀល

220
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្នុង​ឆ្នាំ​២០១៩​នេះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ រក​ចំណូល​ចូលជាតិ​បាន​ចំនួន ៤៥៦,៦១៧,៦៨៦,០៧៧​រៀល​។​

​ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២០​នា ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នា​សណ្ឋាគារ សុខា​ភ្នំពេញ​លោក​ថេ​ង ច័ន្ទ​សង្វារ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែងថា “​ការងារ ចំណូល សម្រាប់​ឆ្នាំ​២០១៩​នេះ​ក្រសួង​បាន​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​សរុប​មាន​ចំនួន ៤៥៦,៦១៧,៦៨៦,០៧៧​រៀល គិត​ទាំង​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរ​អចលនទ្រព្យ​”​។​

​លោក​បាន​បន្តថា ក្នុងនោះ​ចំណូល​របស់​រដ្ឋបាលកណ្តាល មាន​ចំនួន​២៩,១០៧,៧៣៦,៣៧៨​រៀល ,​ចំណូល​សេវា​សំណង់​ទូទៅ មាន​ចំនួន ១៤,៤០៩,៤៨៩,៧៥៨​រៀល​, សេវា​សំណង់​លើស​ស​ន្ទ​ស្សន៍ មាន​ចំនួន ១៤,៤១៧,៧៨០,០០០​រៀល​។ ការជួល​អចលនទ្រព្យ​មាន​ចំនួន ២៨០,៤៦៦,៦១៦​រៀល​។​

​ចំណែក​ចំណូល​របស់​មន្ទីរ ដ​.​ន​.​ស​.​ស រាជធានី​-​ខេត្ត​មាន​ចំនួន​៨០,២៣៤,៨០៣,២២៧​រៀល​។ ក្នុងនោះ​មាន​សេវា​សុរិយោ ដី មាន​ចំនួន ៥០,០២៥,៧៨២,៥១៤​រៀល​, លក្ខណៈ​ជា​ប្រព័ន្ធ មាន​ចំនួន ១០,៧៧១,៥០៨,៣០០​រៀល​។ សេវា​សំណង់​ទូទៅ មាន​ចំនួន ៣០,២០៩,០២០,៧១៣​រៀល និង​ពន្ធ​ប្រថាប់ត្រា (​អគ្គនាយកដ្ឋាន​ពន្ធដា​រ​) ចំនួន ៣៤៧,២៧៥,១៤៦,៤៧៦​រៀល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម