សមត្ថកិច្ច ចាប់ឈើមួយឡាននៅ ផ្លូវជាតិលេខ៤

232
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ សមត្ថកិច្ចចាប់រថយន្តតួរីសមួយគ្រឿងដឹកឈើអារ ដែលអាជ្ញាធរអះអាងថាជាជំនួញឈើខុសច្បាប់ បង្ក្រាបដោយកម្លាំង បរិស្ថានស្នាក់ការ ស្ទឹងច្រាលឧទ្យានជាតិគីរីរម្យ កាលពីវេលា ម៉ោង១១យប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ4 ចំណុចគីឡូម៉ែត្រ107-108 ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះ ពាក់ស្លាកលេខ ភ្នំពេញ 2J -7916 មានទិសដៅ ភ្នំពេញ.ខេត្តព្រះសីហនុ ពេលដែលសមត្ថកិច្ចស្ទាក់ចាប់អ្នកបើកបររថយន្តឈប់ រួចហើយក៍គេចខ្លួនចោលរថយន្ត ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ហើយនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកកំពង់សីលាដឹកនាំដោយលោក តុប ពេញ អភិបាលរងស្រុកកំពង់សីលា បាន ចុះត្រួតពិនិត្យជាក់ស្តែង និងវាស់វែងឃើញមានឈើអាររួចសរុបចំនួន 57សន្លឹក ស្មើនឹង ជាង2ម៉ែត្រគូប។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងឈេីខាងលេី រក្សាទុកនៅស្នាក់ការស្ទឹងច្រាលឧទ្យានជាតិគីរីរម្យ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម