​តុលា​ការចេញ​ដីកា​កោះហៅ​លោក​កឹម​សុខា​ឱ្យ​ចូលរួម​ក្នុង​សវនាការ​នៅ​ថ្ងៃទី​១៥​ខែមករាខាងមុខ​

372
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ តុលា​ការចេញ​ដីកាកោះ​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ចូលរួម​ក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០២០​ខាងមុខនេះ​។​លោក​កឹម​សុខា​ជាប់​ចោ​ជាប់ចោទ​ពីបទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​។​

​លោក​វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៩ ខែធ្នូឆ្នាំ​២០១៩​បានចេញ​ដីកាកោះ​លោក​កឹម សុខា​ឱ្យ​សវនាការ​នា​ថ្ងៃទី​១៥ ខែ​ខែមករា ឆ្នាំ​២០២០​។​​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​មានដូចជា​: លោក​កូយ​សៅ​ជា​ប្រធាន​ក្រុមប្រឹក្សា​លោក​សេង លាង ចៅក្រម​ប្រឹក្សា លោក​ធាន ច័ន្ទ​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា​និង​លោក​ជ័យ​វាសនា​ជា​ក្រឡាបញ្ជី​សវនាការ​។​

​អ្នកនាំពាក្យ សាលាដំបូង រាជធានី ភ្នំពេញ បាន ឲ្យ ដឹងថា ក្រុមប្រឹក្សា ជំនុំជម្រះ នៃ សាលាដំបូង រាជធានី ភ្នំពេញ ដែល ទទួលបន្ទុក ចាត់កា រលើ សំណុំរឿង ព្រហ្មទណ្ឌ ជំនុំជម្រះ លេខ ៤៧៧៧ ចុះ​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ ដែលមាន ជនជាប់ចោទ ឈ្មោះ កឹម សុខា ជាប់ចោទ ពីបទ ស ន្និ ដ្ឋិ ភាព ជាមួយ បរទេស តា មាម ត្រា ៤៤៣ នៃ ក្រមព្រហ្មទណ្ឌ បានកំណត់ កាលបរិច្ឆេទ ជំនុំជម្រះ លើ សំណុំ រឿងនេះ នៅ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ វេលា ម៉ោង ៨ និង ៣០ នាទី ព្រឹក នៅ សាល សវនាការ ទី ១ នៃ សាលាដំបូង រាជធានី ភ្នំពេញ ។

អ្នកនាំពាក្យ សាលាដំបូង រាជធានី ភ្នំពេញ បាន ឲ្យ ដឹងថា កាលពី ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៧ សាលាដំបូង រាជធានី ភ្នំពេញ បានទទួល ចាត់ការ ស៊ើបសួរ លើ សំណុំរឿង ព្រហ្មទណ្ឌ លេខ ៥៦៤២ ចុះ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០១៧​។​ជន ត្រូវ ចោទ ឈ្មោះ កឹម សុខា ភេទ ប្រុស សញ្ជាតិ ខ្មែរ កើត ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៥៣ ត្រូវបាន ចោទប្រកាន់ ពីបទ ស ន្និ ដ្ឋិ ភាពជា មួយ បរទេស ប្រព្រឹត្ត នៅ ប្រទេស កម្ពុជា និង ទីកន្លែង ផ្សេងទៀត កាលពី អំឡុង ឆ្នាំ ១៩៩៣ ដល់ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៧ តាម មាត្រា ៤៤៣ នៃ ក្រមព្រហ្មទណ្ឌ ។

អ្នកនាំពាក្យ បាន បញ្ជាក់ថា ក្រោយពី បាន ស្រាវជ្រាវ និង ស៊ើបសួរ ចប់សព្វគ្រប់ ចៅក្រម ស៊ើបសួរ ពិនិត្យឃើញថា មាន ភស្តុតាង ដាក់បន្ទុក គ្រប់គ្រាន់ លើ ជន ត្រូវ ចោទ ឈ្មោះ កឹម សុខា ពីបទ ស ន្និ ដ្ឋិ ភាពជា មួយ បរទេស ហើយ ចៅក្រម ស៊ើបសួរ បានសម្រេច បិទ បញ្ចប់ ការ ស៊ើបសួរ នេះ ដោយ បញ្ជូន ជន ត្រូវ ចោទ ឈ្មោះ កឹម សុខា ទៅ តុលាការ ជំនុំជម្រះ តាម ដីកា បញ្ជូនទៅ ជំនុំជម្រះ លេខ ៦៤០០ « គ » ដ . ដ ចុះ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០១៩ ។

លោក គី ឫទ្ធី ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ កាលពី ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានចេញ លិខិត ជូនដំណឹង ស្តីពី ការបិទ ការ ស៊ើបសួរ លើ សំណុំរឿង លោក កឹម សុខា ដែល ដាក់ ឱ្យ​ស្ថិតនៅក្រោម ការត្រួតពិនិត្យ ពីបទ ស ន្និ ដ្ឋិ ភាពជា មួយ បរទេស ប្រព្រឹត្ត នៅ ប្រទេស កម្ពុជា​។ ទីកន្លែង ផ្សេងទៀត កាលពី អំឡុង ឆ្នាំ ១៩៩៣ ដល់ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន ចែង និង ឲ្យ ផ្តន្ទាទោស តាម បញ្ញត្តិ មាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រ កម្ពុជា បានសម្រេច បិទ ការ ស៊ើបសួរ ចាប់ពីពេលនេះ តទៅ ។

​ការសម្រេច បិទ ការ ស៊ើបសួរ សំណុំរឿង លោក កឹម សុខា គឺ បន្ទាប់ពី ដំណើរការ នីតិវិធី អស់ រយៈពេល ជាង ពីរ ឆ្នាំ ។ នៅក្នុង សំណុំ រឿងនេះ លោក កឹម សុខា ត្រូវបាន សមត្ថកិច្ច ចាប់ខ្លួន កាលពី ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ។ ការចាប់ខ្លួន លោក កឹម សុខា ធ្វើឡើង បន្ទាប់ពី វីដេអូ ឃ្លី ប មួយ ដែល លោក កឹម សុខា បាន និយាយ សារភាព កាលពី ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៣ នៅ ប្រទេស អូស្ត្រាលី ថា ខ្លួន បានធ្វើ តាម បញ្ជា របស់ សហរដ្ឋអាមេរិក ក្នុងការ រៀបចំ ផែនការ ផ្តួលរំលំ រាជរដ្ឋាភិបាល កម្ពុជា ដោយ យក គំរូ ទៅនឹង ប្រទេស យូ ហ្គោ ស្លា វី និង សើ ប៊ី ។

​គួរ បញ្ជាក់ថា កាលពី ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ តុលាការ បានសម្រេច ដាក់ លោក កឹម សុខា ស្ថិតក្រោម ការត្រួតពិនិត្យ តាមផ្លូវ តុលាការ ដដែល តែ បាន កែប្រែ លក្ខខណ្ឌ មួយចំនួន ដែល ក្នុងនោះ រួមមាន លក្ខខណ្ឌ នៃ ការធ្វើដំណើរ របស់លោក ផងដែរ ពោលគឺ លោក អាចធ្វើ ដំណើរ បាន គ្រប់ ទីកន្លែង ទាំងអស់ នៅក្នុង​ព្រះរាជាណាចក្រ កម្ពុជា​។

​ការសម្រេច នេះ ដោយ ផ្អែកលើ ស្ថានភាព សុខភាព និង កិច្ចសហការ ល្អ របស់ លោក កឹម សុខា ជាមួយ សមត្ថកិច្ច នាពេល កន្លងមក ។ ប៉ុន្តែ លោក ត្រូវ ហាមឃាត់ មិនឱ្យ ចេញទៅ បរទេស មិនឱ្យ ធ្វើ សកម្មភាព នយោបាយ និង ត្រូវ ឆ្លើយតប នឹង ការកោះហៅ ពី គ្រប់ សមត្ថកិច្ច ៕S/​