ជនសង្ស័យ​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ខណ្ឌដង្កោ​បង្ក្រាប​ពាក់ព័ន្ធ​នឹង​បទល្មើស​ពីរ​ផ្សេងគ្នា

165
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដោយ​ម្នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នឹង​ម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​កាច់ក​ម៉ូតូ​ប្រជាពលរដ្ឋ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​បទល្មើស​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មានឈ្មោះ យឿន​សីហា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​កម្មករសំណង់​នៅ​ភូមិ​ព្រៃវែង​លិច​សង្កាត់​ព្រៃវែង​ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៩​បន្ទាប់ពី​រូបគេ​បាន​ប៉ុនប៉ង​រំលោភ​កម្មការិនី​រោងចក្រ​ម្នាក់​មិនបាន​សម្រេច​កាលពី​ថ្ងៃទី​២១ ខែ​ធ្ន ឆ្នាំ​២០១៩ ។

​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ករណី​លួច​កាច់ក​ម៉ូតូ មានឈ្មោះ សេង សុខ​ណា​រ៉ា ហៅ​សូ​រិ​យ៉ា​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​នៅ​បន្ទប់​ជួល​លេខ​៤​ភូមិ​ប៉​ប្រ៉​ក​ខាងត្បូង​សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់​កាលពី​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៩​។​បន្ទាប់ពី​រូបគេ​បាន​លួច​កាច់ក​ម៉ូតូ​ប្រជាពលរដ្ឋ​បានសម្រេច​នៅត្រង់ចំណុច​ផ្ទះ​លេខ​១២-១៣ ផ្លូវ​លេខ​៥ បុរី​លឹម​ឈាង​ហាក់​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម