ស្លាបមាន់​បោក​

3211
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– សាច់ជ្រូក​ចិញ្ច្រាំ​លាយ​ខ្លាញ់ កន្លះ​គីឡូ​
– សណ្ដែកដី​លីង ២ ស្លាបព្រា​បាយ​
– ស្ករស ១ ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ២ ស្លាបព្រា​បាយ​
– អំបិល ចុង​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ឆា កន្លះ​ស្លាបព្រា​កាហ្វេ​
– ពងមាន់ ១
– ប្រេង​ចៀន កន្លះ​ខ្ទះ​
– ស្លាបមាន់ ១០
– ស្លឹកគ្រៃ​, ខ្ទឹមស​, ស្លឹក​ក្រូច​, រមាត​, ម្ទេស​ក្រហម (​បុក​ចូលគ្នា​អោយ​ម៉េ​ដ្ឋ​) យក​ពីរ​ទៅ​បី ស្លាបព្រា ។​

+ របៀប​ធ្វើ​
– យក​សាច់ជ្រូក​ចិញ្ច្រាំ លាយ​ជាមួយ​គ្រឿង​បុក ស្ករស អំបិល ទឹកត្រី សណ្ដែកដី​លីង ម្សៅ​ឆា ពងមាន់ លាយ​ឲ្យ​សព្វ​ទុក​មួយអន្លើ ។​
– យក​ស្លាបមាន់ ផ្នែក​២​កំណាត់​ចុង​ស្លាប មក​កាច់​ហូត​យក​ឆ្អឹង​ចេញ រួចហើយ ញាត់​សាច់ជ្រូក គ្រឿង​ចូល បន្ទាប់មក យក​ឬ​ស្សី​ខ្ទាស់​បិតមុខ ទើប​ដាក់​បំពង​អោយ​ក្រហម ។​
– ជា​អាហារ​ពិសា​ជាមួយ​ជ្រក់​បន្លែ ជូរអែម មាន ផ្កា​ខាត់ណា ត្រសក់ ការ៉ុត ល្ហុង និង​ខ្ញី​ជាដើម ៕ ប្រភព​: khmom.com​

ទីតាំងផ្សាយពាណិជ្ជកម្ម