អភិបាលរាជធានីថ្លែងអំណរគុណ​មន្ត្រីដែលបានរួមចំណែកធ្វើឲ្យ​មហាសន្និបាតAIMFទទួលបាន​ជោគជ័យ

181
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២៤ធ្នូ បានរៀបចំឲ្យមានការជួបជុំ មន្ត្រីរាជការ បុគ្គលិកតាមមន្ទីរ,អង្គភាព,អាជ្ញាធរដែនដីជំនាញពាក់ពន្ធ័ក្នុងន័យថ្លែងអំណរគុណក្រុមការងាររៀបចំមហាសន្និបាត,មន្ត្រីទាំងអស់ក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញដែលបានរួមចំណែកក្នុងការរៀបចំមហាសន្និបាតសមាគមន៏អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះកាលពីដើមខែធ្នូកន្លងទៅទទួលបានជោគជ័យ។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ស្នាដៃការងារ និងសមិទ្ធិផលទាំងឡាយដែលយើងទាំងអស់គ្នាសំរេច បាននាពេលកន្លងមកនេះ គឺមិនត្រឹមតែជាកិត្តិយសដ៏ធំធេងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៏នៃសមាគមAIMFប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសារបង្ហាញប្រាប់ពិភពលោកថា ទីក្រុងភ្នំពេញមិនមែនជាទីក្រុងខ្មោច និងមិនមែនជាទីក្រុងឯកោ ដូចកាលពីឆ្នាំ១៩៧៩នោះឡើយ។ផ្ទុយទៅវិញរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននៅតែរក្សាបាននូវអត្តសញ្ញាណនៃទីក្រុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ ពោរពេញដោយសុខសុវត្ថិភាព,វិបុលភាព,សកម្មភាពរស់រវើក និងមានភាពទាក់ទាញបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៏យើងនេះ។

ជាមួយនឹងការទទួលទានអាហារសាមគ្គី អបអរឆ្នាំថ្មីឆ្នាំសកលនេះដែរ លោកឃួង ស្រេង យកឧិកាសនេះប្តេជ្ញាចិត្តរួមគ្នាជាថ្មី ម្តងទៀត ដោយបានសន្យាខិតខំប្រឹងប្រែងទ្វេដងជាមួយបងប្អូនសហការី មន្ត្រីរាជការនិងបុគ្គលិកទាំងអស់នៃរដ្ឋបាលរាជធានីភ្នំពេញដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ ប្រជាពលរដ្ឋព្រោះការងារណាក៏យើងអាចសំរេចបានដែរឲ្យតែមានកំលាំងសាមគ្គី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម