គម្រោង​វិនិយោគ​តម្លៃ​ជិត​ពីរពាន់​លាន​ដុល្លារ​ត្រូវបាន​ចុះបញ្ជី​

416
ចែករម្លែក
គម្រោងអ៊ីអនម៉លទី៣

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ប្រាំបួន​ដើម្បី​ធ្វើការ​វិនិយោគ​លើ​ទំហំ​ទឹកប្រាក់​ជិត​ពីរពាន់​លាន​ដុល្លារ​និង​បង្កើត​ការងារ​រាបម៉ឺន​កន្លែង នៅ​ខេត្ត​ព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​។​ក្នុងនេះ​ក៏មាន​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ទី​៣​តម្លៃ​ជិត​៣០០​លាន​ដុល្លារ​ផងដែរ​។​

​យោងតាម​ប្រភព​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ព្រលប់​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ទាំង​ប្រាំបួន ដែល​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​នោះ​មានដូចជា ទី​១- “SCHNEITEC POWER CO., LTD”​គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៧១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧០​កន្លែង​។ ទី​២- “SCHNEITEC INFINITE CO., LTD”​គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កម្លាំង​៣០​មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ២៩​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥​កន្លែង​។ ទី​៣- “DE HEUS TMH CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ ស្រុក​ឧ​ដ្តុ​ង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១១,២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៥​កន្លែង​។ ទី​៤-“MILLPLAN INDUSTRIES (CAMBODIA) CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារៈ អេឡិចត្រូនិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ប្លុក I-J ផ្លូវជាតិ​លេខ​៤១ ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៧​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៣០​កន្លែង​។ ទី​៥- “FHL INDUSTRIES CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿង​បរិក្ខា​អគ្គិសនី និង​គ្រឿង អេឡិចត្រូនិក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំ​ព​ង៉​ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៣៤​កន្លែង​។ ទី​៦-“CXD INDUSTRY CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើងរថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​ម៉ាស៊ីន សម្ភារៈ​បរិក្ខា​ផ្សេងៗ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៣០​កន្លែង​។ ទី​៧-“AEON MALL (CAMBODIA) CO.,LTD.”​គម្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២៨៩,៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៧​កន្លែង​។ ទី​៨-“XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD.”​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​១.៥០០​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៣៣១,៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៥០៩​កន្លែង​។​


​ចំណែក​ទី​៩-“BOCC DEVELOPMENT CO.,LTD.”​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៥០០​បន្ទប់​, Service Hotel Apartment ថ្នាក់​ផ្កាយ​៤ ចំនួន ១.៦០០ units និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ “​លើ​កោះ​ពេជ្រ​” មាន​ទុនវិនិយោគ​ប្រមាណ ១.១៨១​ពាន់​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦.៣៧០​កន្លែង​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម