​ក្រុមហ៊ុន​ទឹកដោះគោ​ខាប់​My Boy​រកឃើញ​ម្ចាស់​រង្វាន់​ធំ​រថយន្ត​Ford Ranger​ស៊េរី​២០២០

626
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុម ហ៊ុន My Boy ដែល ជា ក្រុម ហ៊ុន ទឹក ដោះ គោ​ខាប់ ដ៏ ល្បី និង មាន វត្តមាន ក្នុង ប្រទេស កម្ពុជា ជាង ២ ទសវត្សរ៍ បាន ធ្វើ ការ ចាប់ រង្វាន់ ជា លើក ទី ៣ ដើម្បី ស្វែង រក ម្ចាស់ រង្វាន់ ធំ រថយន្ត Ford Ranger ស៊េរី ២០២០ និង ម្ចាស់ ខ្សែ​កមាស ចំនួន ៣០ រង្វាន់ ព្រម ទាំង បាន ធ្វើ ការ ប្រគល់ រង្វាន់ ជា​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ​។​

​លោក ស៊ីវ សុភាព ដែល ជា អ្នក លក់ បង្អែម នៅ ខេត្ត តាកែវ គឺជា ម្ចាស់ រង្វាន់ ធំ រថយន្ត Ford Ranger ស៊េរី ២០២០​។ លោក បានឱ្យដឹង ថា លោក ក៏ ដូចជា ក្រុម គ្រួសារ ពិត ជា មាន ភាព សប្បាយ រីករាយ នៅ ពេល ដែល ទទួល បាន រង្វាន់ ដ៏​ធំ នេះ ពី ក្រុម ហ៊ុន ទឹក ដោះ គោ ខាប់ My Boy ។​

លោក បាន បន្ថែម ថា​៖ « ការ ឈ្នះ រង្វាន់ លើក នេះ ពិត ជា មិន ធ្វើឱ្យ​ខ្ញុំ ខក ចិត្ត មែន​។ ខ្ញុំ ពិត ជា បាន ព្យាយាម ដាក់ សន្លឹកឆ្នោត ក្នុង ការ ចាប់ រង្វាន់ នេះ ព្រោះ ក្រុម គ្រួសារ ខ្ញុំ ជា អ្នក លក់ បង្អែម​ស្រាប់ ជា ហេតុ ធ្វើឱ្យ​ខ្ញុំ អាច សន្សំ សំបក សន្លឹក កំប៉ុង បាន ច្រើន រហូត ដល់ រាប់ ពាន់ សន្លឹក ។ ខ្ញុំ ក៏ ចង់ ផ្តាំ ទៅ អតិថិជន ដទៃ ទៀត ថា រង្វាន់ នេះ ពិត ជា មាន ពិត ដូចនេះ ប្រសិន បើ លោក អ្នក ចង់ មាន ឱកាស ឈ្នះ ដូច ខ្ញុំ សូម បន្ត ដាក់ សន្លឹក សំបក កំប៉ុង សម្រាប់ ការ ចាប់ រង្វាន់ នៅ ឆ្នាំ ក្រោយៗ​ទៀត »​។​

​លោក Assadej Chanlohakarnkid ជា អ្នកគ្រប់គ្រង ផ្នែក លក់ នៅ តំបន់ ឥណ្ឌូ ឆៃ ណា នៃ ក្រុមហ៊ុន FrieslandCampina ដែលមាន ទីតាំងនៅ ប្រទេស ហូ ឡង់ បាន មាន ប្រសាសន៍ ថា ៖ « ខ្ញុំ ពិត ជា រីក រាយ ដែល ក្រុម ហ៊ុន My Boy បាន រកឃើញ ម្ចាស់ រង្វាន់ ទាំង ៣១​រូប​។​ការ ចាប់ រង្វាន់ នេះ គឺ ក្នុង ន័យ ថ្លែង អំណរ គុណ ដល់ អតិថិជន របស់ ទឹក ដោះ​គោ ខាប់ My Boy ដែល បាន ប្រើប្រាស់ អស់ រយៈពេល អង្វែង មក ហើយ ក៏ ដូច ជា លើក ទឹក ចិត្ត ដល់​អ្នក ទាំង អស់ គ្នា​ឱ្យ​បន្ត ប្រើ ប្រាស់ ទឹក ដោះ គោ My Boy បន្ថែម ទៀត » ។​

​អ្នក ស្រី យី ផល្លា ដែល ជា អតិថិជន របស់ មក ពី ខេត្ត កណ្តាល បានឱ្យដឹង ថា​៖ « ថ្ងៃនេះ ខ្ញុំ មក ទទួល រង្វាន់ ខ្សែក ចំនួន ២​តម្លឹង ពី ក្រុម ហ៊ុន My Boy​។ វា ពិត ជា សំណាង របស់ ខ្ញុំ ពី ព្រោះ ការ ចាប់ រង្វាន់​ផ្សង សំណាង ពី ទឹក ដោះ​គោ ខាប់ My Boy ចាប់ បាន ឈ្មោះ របស់ ខ្ញុំ ចំនួន ២ លើក ពោល គឺ ការ ចាប់ រង្វាន់ លើក ទី ២ និង ទី ៣ »​។​

​អ្នក ស្រី បាន បន្ត ថា អ្នក ស្រី ពិត ជា ជឿជាក់ ទៅ លើ គុណភាព របស់ ទឹក ដោះ គោ ក៏ ដូច ជា ការ ចែក រង្វាន់ ពិត ពី ក្រុម ហ៊ុន ដល់ អតិថិជន របស់ ខ្លួន ហើយ ក៏ សូម ជម្រុញ និង លើក ទឹក ចិត្ត ដល់ អ្នក ប្រើប្រាស់ ទឹក ដោះ គោ My Boy ដទៃ ទៀត បន្ត ចូល រួម ផ្សង សំណាង ទាំង អស់ គ្នា ដើម្បី មាន ឱកាស ឈ្នះ រង្វាន់ ដូច អ្នក ស្រី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម