តារា​បង្ហាញ​ម៉ូត នៅ គីម​មួយ បញ្ចេញ​ភាព​សិច​ស៊ី សម្រាប់​បុណ្យ​ណូអែល ឆ្នាំនេះ

756
ចែករម្លែក

​ភ្នំពេញ​៖​សម្រាប់​បុណ្យ​ណូអែល ឆ្នាំ​២០១៩​នេះ និង​ត្រៀម​អបអរ​ឆ្នាំ​សាកល តារា​សិល្បៈ នឹង​បញ្ចេញ​អ្វី​ប្លែកៗ ហើយ​ក្នុងចំណោម​នោះ តារា​បង្ហាញ​ម៉ូត នៅ គីម​មួយ បានបង្ហាញ​ភាពសិច​ស៊ីធ្វើឱ្យ​ផ្អើល​ដល់​អ្នកគាំទ្រ និង​បណ្តាញ​សង្គម​។
​ ​
នៅក្នុង​ឱកាស​បុណ្យ​ណូអែល​របស់​ក្រុម​លោកខាងលិច នាពេលនេះ តារា​បង្ហាញ​ម៉ូត​ស្រី ល្បី​មិន​ខ្លាច​ការរិះគន់ កញ្ញា នៅ គីម​មួយ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ក្នុង​ឈុត​ក្រហម អបអរ​បុណ្យ​ណូអែល នា​ថ្ងៃទី​២៥​ធ្នូ ដោយបាន​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំង​។ ក្នុង​រូបថត​ខ្លះ នាង​លេង​រូបថតបញ្ចេញ​ដើមទ្រូង យ៉ាងច្បាស់​តែម្តង ក្នុង​ទឹកមុខ​ជឿជាក់ និង​ទាក់ទាញ​ចិត្តអ្នកមើល​។

​កញ្ញា នៅ គីម​មួយ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំំ​២០១៩ ឱ្យដឹងថា ការថត​នេះ នាង​ត្រូវបាន​រៀបចំឡើង ដោយ​ក្រុមហ៊ុន​ទស្សនា​វ​ដ្តី សុវណ្ណ​រិ​ន ជា​គំនិត​សម្រាប់​រដូវ​កាល បុណ្យ​ណូអែល ឆ្នាំនេះ​។ ការរៀបចំ​ថត​បែបនេះ មិនមែនជា​លើក​ទី​១ សម្រាប់​នាង​ឡើយ ហើយ​នាង​ចូលចិត្ត​ថត​បែបនេះ ព្រោះ​ជា​ម៉ូត សម្រាប់​អ្នក ដែលមាន​គ្រប់លក្ខណៈ និង​ហ៊ាន ថត​សិច​ស៊ី​បង្អួតខ្លួន ទៅកាន់​ពិភពលោក​។ ឃើញ​រូប​ប៉ុន្មាន​សន្លឹក​នេះ ការពិត​មិនមែន​ថត ស្រួល​ឡើយ ទម្រាំ​យកបាន​មួយ​ប្លង់ នាង​តម្រូវ​កាច់រាង ថត​ជាច្រើនលើក ខណៈ​ការងារ​នេះ នាង​ធ្វើ​មួយថ្ងៃ​ពេញ ដើម្បី​សម្រេច​ការងារ​ល្អ​។

​តារា​បង្ហាញ​ម៉ូត​សម្បុរ​ខ្មៅ​រូបនេះ បាន​បញ្ជាក់ថា សម្រាប់​ការងារ​ថត​លើក​នេះ​ប្រសិនបើ​មាន ការរិះគន់​ពី​មហាជន ឬ​អ្នកសិល្បៈ គ្នាឯង​ដូច​លើក​មុន នាង​ក៏​អត់​ខ្វល់​ដែរ ព្រោះ​វា​ថតរូប​បែប សិល្បៈ ហើយ​ពិភពលោក គេ​ទទួលស្គាល់​គ្រប់គ្នា​។ នាង​ទទួល​ការបញ្ចេញមតិ​ណា​ដែល ជួយ​កែប្រែ ឬ​គំនិតល្អៗ ជួយ​នាង ក្នុងនាម​ជា​អ្នកសិល្បៈ​មួយរូប ប៉ុន្តែ​មិនមែន​ការរិះគន់​បែប ជាន់ពន្លិច​នោះឡើយ​។ នាង​ក៏​សូម​ថ្លែងអំណរគុណ ដល់​ក្រុមការងារ​ថតរូប​នាង​ក៏ដូចជា​អ្នក គាំទ្រ​នាង កន្លងមក តែងតែ​ផ្តល់​កម្លាំងចិត្ត សម្រាប់​នាង តាំងពីដើម​រហូតមក​៕ ដោយ​៖ បូ​រិ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម