អណ្ដើក​យក្ស​ប្រារព្ធ​ខួប​ជាង ៤០ ឆ្នាំ​នៃ​ការរស់នៅ​ក្នុង​សួនសត្វ​

452
ចែករម្លែក

អណ្តើក​យក្ស​មួយ​ក្បាល​បាន​ប្រារព្ធ​ខួប ៤៤​ឆ្នាំ​នៃ​ការរស់នៅ​របស់​វា​នៅ​សួនសត្វ​មួយកន្លែង ក្នុងប្រទេស​អង់គ្លេស​។​

​អណ្ដើក​យក្ស​ឈ្មោល​ដែលមាន​ឈ្មោះថា ប៊ី​ជី (Biggie) នេះ​បាន​មកដល់​សួនសត្វ​ក្រុង​ប្រ៊ី​ស្តូ​ល (Bristol Zoo) ដំបូង​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​១៩៧៥​ហើយ​វា​ជា​សត្វ​ដែល​ស្នាក់នៅ​សួនសត្វ ចំណាស់ ១៨៣ ឆ្នាំនេះ​យូរ​ជាង​សត្វ​ណាៗ​ទាំងអស់​។​

​ប៊ី​ជី រស់នៅ​ជាមួយ​អណ្ដើក​យក្ស​ពូជ អាល់​ដា​ប្រា (Aldabra) ចំនួន ៣​ក្បាល​ផ្សេងទៀត​ដែល មានឈ្មោះ​ដូចជា ហេ​ឡិន (Helen) ទ្វី​ក​ជី (Twiggy) និង ម៉ៃ (Mike)​។

​អណ្ដើក​យក្ស​ពូជ អាល់​ដា​ប្រា ត្រូវបាន​គេ​ចាត់ទុកជា​សត្វ​ងាយ​រងគ្រោះ​នៅក្នុង​បញ្ជី​ក្រហម នៃ​ក្រុម​សត្វ​ដែល​រង​ការគំរាមកំហែង​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (International Union for the Conservation of Nature)​។​

​ទោះជា​គេ​មិនដឹង​ច្បាស់​ពី​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​វា​ក្ដី ក៏​ក្រុម​អ្នក​ថែ​សួនសត្វ​ជឿថា វា​មាន​អាយុ ជាង ៦០ ឆ្នាំ ហើយ​វា​អាច​រស់​នៅបាន​រាប់សិប​ឆ្នាំ​ទៅមុខទៀត ព្រោះ​អណ្ដើក អាល់​ដា​ប្រា អាចរ​ស់បាន​រហូតដល់​ជាង ១០០ ឆ្នាំ​ឯណោះ​។ ហើយ​ចំណី​ដែល​អណ្ដើក​ទម្ងន់ ១៧៧ គីឡូ​នេះ​ស៊ី គឺ​ចំបើង និង​បន្លែ​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម