លោក សូល​ស្យែ​រ សារភាពថា ការកសាង​ក្រុម​យូ​ណាយ​ធី​ត​នៅ​មិនទាន់​បានល្អ​ដូច​ការរំពឹង នៅ​ឡើង​យ​ទេ​

299
ចែករម្លែក

​អ្នកគាំទ្រ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បន្ត​ខកចិត្ត​យូរអង្វែង​ទៀត បន្ទាប់ពី​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យេ​រ (Ole Gunnar Solskjaer) សារ​ភាពជា​លើកដំបូង​ថា ការកសាង​ក្រុម​យូ ណាយ​ធី​ត​មិនបាន​ជោគជ័យ​ដូច​ការគ្រោងទុក​។​
​ ​
យុទ្ធនាការ​ដ៏​អន់​របស់​យូ​ណាយ​ធី​ត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​បង្កើត​រឿង​ខកចិត្ត​មួយទៀត កាលពី​ថ្ងៃអាទិត្យ នៅពេល​ពួកគេ​ប្រកួត​ចាញ់​ក្រុម​បាត​តារាង Watford ២-០ ។​
​ ​
លោក សូល​ស្យែ​រ ចង់​ឲ្យ​ក្រុម​របស់លោក​ធ្វើបាន​ល្អ​ដូចជា​ក្រុម​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ដោយ​បង្កើត​ទម្រង់​លេង​ច្រើនបែប ដើម្បី​យកឈ្នះ​គូប្រកួត​របស់ខ្លួន​។​
​ ​
ប៉ុន្តែ​បន្ទាប់ពី​អះអាង​ដដែលៗ​ថា យូ​ណាយ​ធី​ត​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅរក​ភាពល្អ ប្រសើរ អ្នកចាត់ការ​រូបនេះ​ទទួលស្គាល់ថា “​នៅពេលនេះ យើង​ហាក់ដូចជា​នៅ​មិនទាន់​ដល់​អ្វីដែល យើង​សង្ឃឹមទុក​នោះទេ​”​។​
​ ​
លោក​បាន​បន្ថែមថា “​យើង​ដឹងថា រដូវ​កាល​នេះ​នឹង​ក្លាយជា​រដូវ​កាលដែល​មាន​ឡើង​មាន​ចុះ​។ រដូវ​កាល​នេះ នឹង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ស្វែងរក​ក្រុម​មួយ​សម្រាប់​រដូវ​កាល​ក្រោយ ប៉ុន្តែ​សង្ឃឹមថា យើង​អា​ចព​ន្លឿ​ន​ការរីកចម្រើន​និង​ទទួលបាន​លទ្ធផល​ល្អ ប្រសើរ​ជាង​នេះ​”​។​
​ ​
ការប្រកួត​ចាញ់​ក្រុម Watford មានន័យថា បី​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​នៅក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ពួកគេ​ចាញ់​ទាំង​អស់ហើយ​កើតឡើង​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម នៅ​តំបន់​កាត់ចេញ​។ នៅពេលនេះ ពួកគេ​ឈ្នះ​ត្រឹម​១​ប្រកួត​ក្នុងចំណោម​១៧​ប្រកួត​ចុងក្រោយ ដែល​ភាគច្រើន​ពួកគេ​បាន​ត្រឹម​គ្រប់គ្រង​បាល់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យេ​រ (Ole Gunnar Solskjaer)

ទីតាំងផ្សាយពាណិជ្ជកម្ម