លោក យើ​ហ្គេ​ន ក្លប់ៈ មិនទាន់​ប្រាកដថា នឹងដាក់ តា​គូ​មី មីណា​មី​ណូ លេង​នៅ​កន្លែង​ណា​

361
ចែករម្លែក

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) សារភាពថា លោក​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា នឹងដាក់​ឲ្យ កីឡាករ​ចំណូល​ថ្មី តា​គូ​មី មីណា​មី​ណូ (Takumi Minamino)​លេង​នៅក្នុង​តំណែង​ណា​ឲ្យ ស័ក្តិសម​នៅឡើយ​ទេ​នៅពេល​កីឡាករ​រូបនេះ​មកដល់​នៅ​ថ្ងៃទី​១​ខែមករា​។​
​ ​
ក្លឹប Liverpool បាន​ព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​ប្រយុទ្ធ​ក្លឹប Red Bull Salzburg រូបនេះ​ក្នុងតម្លៃ ៧,២៥​លាន​ផោន​កាលពី​សប្តាហ៍​មុន​។​
​ ​
បើទោះបី​ជាមាន​ក្តីសង្ឃឹម​ខ្ពស់​ចំពោះ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ក៏ដោយ ក៏​លោក ក្លប់ អះអាងថា លោក​នឹង​បញ្ចូល​កីឡាករ​រូបនេះ ខណៈពេល​លោក​កំពុង​រៀបចំ​ប្រព័ន្ធ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​។​
​ ​
លោក ក្លប់ និយាយថា “​សម្រាប់​រយៈពេល​យូរអង្វែង ប្រាកដ​ណាស់​ថា គាត់​នឹង​ជួយ​យើង​។ វា​ពិតជា​បែបនេះ​។ ខ្ញុំ​ត្រៀម​ធ្វើ​ការងារ​ជាមួយ​គាត់​”​។
​ ​
​តា​គូ​មី ទំនងជា​ផ្តល់​ជម្រើស​ដល់​លោក ក្លប់ សម្រាប់​ទម្រង់​លេង​ប្រយុទ្ធ​បី​របស់លោក គឺមាន ម៉ូ​ហា​ម៉េ​ដ សាឡា រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ និង សា​ឌី​អូ ម៉េ​ន ហើយ​អាចជា​ជម្រើស​សម្រាប់​តំបន់បម្រើ​បី​ផងដែរ​។​
​ ​
លោក ក្លប់ បាន​និយាយថា “​យើង​ដឹង​ច្រើន​អំពី តា​គូ​មី ហើយ​មាន​ចំណុច​ច្រើន​ដែល​ស័ក្តិសម ជាមួយ​ក្រុម​របស់​យើង​។ ដំបូង​គឺ តា​គូ​មី មាន​ជំនាញ​ជាមួយ​បាល់​និង​សំខាន់ បំផុត​ការសម្រេច ចិត្ត​របស់​កីឡាករ​រូបនេះ​នៅ​តំបន់​ចង្អៀត ល្បឿន និង​ការចង់​ដណ្តើម​បាល់​មកវិញ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ តា​គូ​មី មីណា​មី​ណូ (Takumi Minamino)

ទីតាំងផ្សាយពាណិជ្ជកម្ម