​ស្វាយរៀង ជួប​កំដៅ​សាច់ដុំ ជាមួយ​ម៉ា​កាវ ត្រៀម​ជម្រុះ​ពាន AFC-Cup

321
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ក្រុមព្រះ​ខ័ន​រាជ ស្វាយរៀង នឹងត្រូវ​ជួប​ប្រកួត មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ជើងឯក​ម៉ា​កាវ ( Must CPK ) នា​ចុង​សប្ដាហ៍​នេះ នៅ​ទីលាន Urban Village តាម​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ ។​

​តាម​ការ​ឲ្យ​ដឹង​នោះ​ថា ក្រុម​ទាំងពីរ បាន​ណាត់គ្នា ប្រកួត ២ ថ្ងៃ​ជាប់​គ្នា នៅ​ថ្ងៃទី ២៨-២៩ ខែធ្នូ​នេះ ។ ការប្រកួត​កម្ដៅ​សាច់ដុំ​នេះដែរ ធ្វើឡើង​ស្របពេល ក្រុមព្រះ​ខ័ន​រាជ ស្វាយរៀង កំពុង​ត្រៀមខ្លួន​ប្រកួត វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2020 នា​ខែមករា ខាងមុខ ។​

​បច្ចុប្បន្ននេះ ក្រុមព្រះ​ខ័ន​រាជ ស្វាយរៀង កំពុង​បង្កើន​ការហ្វឹកហាត់ ដើម្បី​ត្រៀម​ការប្រកួត​ជម្រុះ ពាន​លំដាប់​ទី​២ ប្រចាំ​ទ្វីបអាស៊ី AFC Cup 2020 ដោយ​ត្រូវ​ជួប​ក្រុម​ជើងឯក​រង លី​គ​កំពូល​ឡាវ ( Master 7 FC ) គ្រា​ដែល​ជើង​ទី​១ គ្រោង​ប្រកួត ម​នៅ​ថ្ងៃទី ២២ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​ប្រកួត​ជើង​ទី​២ នៅ​ទឹកដី​ឡាវ​វិញ នា​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០២០ ៕v

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម