ការផ្តល់​ថ្នាំ​ដោយ​សុវត្ថិភាព​ដល់​កុមារ​

400
ចែករម្លែក

ក្រុមគ្រូពេទ្យ​ជំនាញ​សុខភាព​កុមារ​និយាយថា ការផ្តល់​កម្រិត​ថ្នាំ​ខុស ឬ​ការប្រើ​ថ្នាំ​មិន​សមរម្យដល់​កុមារវា​អាចមាន​ផលវិបាក​ធ្ងន់ធ្ងរចំពោះ​សុខភាព​កូន​របស់​អ្នក​។​

​ស្លាក​ណែនាំ​នៅ​សំបក​ថ្នាំ​ដែលមាន​វេជ្ជបញ្ជា​គួរតែមាន ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់កុមារ​។​

​ដើម្បី​ផ្តល់​ថ្នាំ​ដល់​កូន​អ្នក​ដោយ​សុវត្ថិភាព ក្រុមគ្រូពេទ្យ​ជំនាញ​សុខភាព​កុមារ​បាន​ណែនាំ​ថា ៖

– គ្រប់ពេលវេលាចូរ​អាន និង​អនុវត្តតាម​វេជ្ជបញ្ជា ឬ​ការណែនាំ​ក្នុង​សំបក​ថ្នាំ​
– ប្រយ័ត្ន និង​ពិនិត្យមើល​កូន​ក្រោយ​ញ៉ាំ​ថ្នាំ ចំពោះ​ផលប៉ះពាល់​ណាមួយ​។​
– ដឹង​ពី​អក្សរ​កាត់​សម្រាប់​បរិមាណ​នៃ​ការប្រើប្រាស់​។​
– ប្រើ​ឧបករណ៍​ក្រិត​ដែល​ត្រឹមត្រូវ​។​
– អនុវត្តតាម​ការដាក់​កម្រិត​អាយុ និង​ទម្ងន់​។​
– ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត មុនពេល​ផ្តល់​ថ្នាំ​ពីរ ឬ​បី​មុខ​ក្នុងពេល​តែមួយ​៕ ដោយ: health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម