ញ៉ាំ​តែ​អាហារ​កែច្នៃ បញ្ហា​សុខភាព​ទាំងនេះ​នឹង​កើតឡើង​

451
ចែករម្លែក

អាហារ​កែច្នៃ​សុទ្ធ​តែមាន​ផ្ទុក​សារធាតុ​គីមី​ដែល​ជះ​ប៉ះពាល់​គួរអោយ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។ ហេតុនេះហើយ​ទើប​អ្នកជំនាញ​ផ្នែក​សុខភាព​មិន​ណែ​នាំអោយ​ទទួលទាន​អាហារ​ប្រភេទ កែច្នៃ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​។

១. កើន​ទម្ងន់​
អាហារ​កែច្នៃ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ កាបូ​អ៊ី​ដ្រា​ត​និង​ជាតិ​ខ្លាញ់​ដែល​មិនល្អចំពោះ​សុខភាព​។ នេះហើយ​ជា​មូលហេតុ​ដែល​ការទទួល​ទាន​អាហារ​កែច្នៃ​គ្រប់ពេល​អាចបណ្ដាលឱ្យ​ងាយ​នឹង​កើន​ទម្ងន់​ហួសប្រមាណ​។ ពិសេស​ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណទៀងទាត់​ថែមទៀត​!

២. ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់
មិន​ត្រឹមតែ​ឡើង​ទម្ងន់​ហួសប្រមាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួល​ទាន​អាហារ​កែច្នៃ​ជាប្រចាំ ក៏​បណ្ដាលឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផងដែរ​! ជាតិ​ស្ករ​ខ្ពស់​ក្នុង​អាហារ​កែច្នៃ​បង្កើនហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។​

៣. សម្ពាធ​ឈាម​ឡើង​ខ្ពស់​
​អាហារ​កែច្នៃ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​ដូច្នេះ​ប្រសិនបើ​ទទួលទាន​ជាប្រចាំ វា​ងាយ​នឹង​បណ្ដាលឱ្យ​អ្នក​ជួប​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជាមិនខាន​។ អ្វីដែល​គួរឱ្យ​បារម្ភ​ថែម ទៀត​នោះ គឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង និង​ដា​ច់ស​សៃ​ឈាម ខួរក្បាល​។​

៤. ទល់លាមក​
អាហារ​កែច្នៃ​គ្មាន​ផ្ទុក​ជាតិ​ស​សៃ​ឡើយ​!​នេះហើយ​ជា​មូលហេតុ​ដែល​ងាយ​នឹងធ្វើ​ឱ្យ​អ្នក​ជួបប្រទះ បញ្ហា​ទល់លាមក ក៏ដូចជា​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។​

៥. ហានិភ័យ​នៃ​ជំងឺមហារីក​
ក្រៅពី​ជំងឺមហារីក​ពោះវៀនធំ​ហើយ​នោះ​ការ​ទទួលទាន​អាហារ​កែច្នៃ​ជាប្រចាំ​ក៏​បង្កើន​ហានិភ័យ នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ​ផ្សេងទៀត​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ទទួលទាន​អាហារ កែច្នៃ​ច្រើនពេក​! ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម