ប្រមុខ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មានការ​វាយ​ស្ពាន​នៅ​បាត់ដំបង​ចោល​ទេ​

285
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា វត្ថុ​អ្វី​ក៏ដោយ បើ​មាន​អាយុ ៥០ ឆ្នាំ​ឡើងទៅ​ វា​បាន​ក្លាយជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ហើយ​។ ដូចនេះ​រឿង​អ្វី ស្ពាន​ដែលមាន​អាយុកាល​ជាង ១០០​ឆ្នាំ ត្រូវ​វាយចោល​នោះ​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានលើក ឡើង​នៅក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ​នេះ​។​

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា កន្លងមក​ផ្អើល​ថា​វាយ​ស្ពានថ្ម​នៅ​បាត់ដំបង​ចោល ផ្សាយ​ពេញ Facebook សូមបញ្ជាក់​ អា​រឿង​អ្វីដែល​បន្សល់ទុក​លើសពី​៥០​ឆ្នាំ ទៅ​គឺ​ខិតខំ​រក្សា​វា​ទុក នឹង​ក្លាយទៅជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ ទម្រាំអានោះ​ជាង ១០០​ឆ្នាំ​ រឿង​អី​ត្រូវ​ទៅ​វ៉ៃ​ ខិតខំ​រក្សា​វា ​ជួសជុល​ទៅ ដើម្បី​ទុក​កុំឱ្យ​បាត់ទៅ ​កុំឱ្យ​បាត់​អាជ្ញាធរខេត្ត​បាត់ដំបង គឺ​គ្រាន់តែ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ប្រជាពលរដ្ឋ​។ ទៅធ្វើ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់ ប៉ុន្តែ​ជំនួស​មកវិញ​យើង​ត្រូវ​រក​វិធី​ធ្វើ​ស្ពាន​បន្ថែម​នៅ​កន្លែង​នោះ មិនមែន​ជាការ​អ្វី​ត្រូវ​វាយចោល​ទេ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម