អ្នកវិទ្យាសាស្ត្រព្រមានថាឱ្យមនុស្សយន្ត AI គ្រប់គ្រងអាវុធនុយក្លេអ៊ែរ អាចនាំឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ

473
ចែករម្លែក

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថាការផ្តល់សិទ្ធិឱ្យមនុស្សយន្ត AI គ្រប់គ្រងកាំជ្រួចនុយក្លេអ៊ែរ អាចនឹងនាំឱ្យមានសង្គ្រាមដ៏ប្រល័យដូចរបៀបក្នុងរឿង Terminator យ៉ាងអ៊ីចឹង។

ក្រុមអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលៗបានព្រមានថា បច្ចេកវិជ្ជា AI អាចងាកមកប្រឆាំងនឹងមនុស្សដូចក្នុងខ្សែភាពយន្តរឿង Terminator សម្តែងដោយលោកអាណុល ស្វាហ្សេណេហ្គ័រ។

របាយការណ៍របស់អ្នកជំនាញនៅសាកលវិទ្យាល័យខននែលបានព្រមានថា ការកើនឡើងនៃការពឹងផ្អែកលើស្វ័យប្រវត្តិកម្ម អាចនាំឱ្យម៉ាស៊ីន “បាត់បង់ម្ចាស់ការ”។

រុស្ស៊ីនិងចិនអាចនឹងដាក់ការទុកចិត្តកាន់តែខ្លាំងទៅលើបច្ចេកវិជ្ជា AI ដើម្បីតាមឱ្យទាន់សមត្ថភាពរបស់អាម៉េរិក ទោះបីជាមានហានិភ័យមិនអាចពន្យល់បានក៏ដោយ។

របាយការណ៍នេះនិយាយថា ពួកមហាអំណាចយោធាអាចលង់ខ្លួនជឿថា AI គឺជាវិធីដែលមានសុវត្ថិភាពបំផុត ប៉ុន្តែបច្ចេកវិជ្ជានេះអាចនាំមកនូវ “ហានិភ័យជាច្រើន ដែលមិនបង្ហាញឱ្យឃើញភ្លាមទេ រហូតដល់គ្រោះថ្នាក់កើតឡើងជាក់ស្តែង”។

ក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា រុស្ស៊ីបានចាប់ផ្តើមបង្កើតគ្រាប់បែកស្វ័យប្រវត្តិរួចទៅហើយ ហៅថា Poseidon ឬ Status-6 ដែលពួកគេជឿថាអាចចាប់ផ្តើមឱ្យមាននិន្នាការបង្កើតអាវុធបែបនេះ៕ ដោយ៖ កញ្ញាដាលីស

អ្នកវិទ្យាសាស្ត្របារម្ភថា AI អាចបង្កឱ្យមានសង្គ្រាមនុយក្លេអ៊ែរ

ទីតាំងផ្សាយពាណិជ្ជកម្ម