បើករថយន្ត​បុក​របាំ​ង​ថ្ម​ទ្រូងផ្លូវ ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​

257
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត​១​គ្រឿង ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ​រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ស្ថានទូត​ជប៉ុន តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​បើតាម​ប្រភព​ព័​ត៌​មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ រដ្ឋ​25 2-0617 មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏បាន​គេច​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​អ្នកណាម្នាក់​រងរបួស​នោះឡើយ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ រួច​ទាក់ទង​ទៅខាង​ជំនា​ញច​រា​ចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មក​ធ្វើ ការ​វាស់​វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម