អធិការនគរបាល​ស្រុក​ឆែប​បញ្ជាក់​ពី​ការងារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​

464
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​វរសេនីយ៍ឯក​ឈួ​រ​ម៉ា​ឌី​អធិការនគរបាល​ស្រុក​ឆែប​បានបញ្ជាក់​ឱ្យដឹងពី​ការងារ​សន្តិសុខ​ដែល​អនុវត្ត​ក្នុង​មូលដ្ឋាន​ថា​កាលពី​ពីថ្ងៃ​ទី​២៥​ខែធ្នូ​ដល់​ព្រឹក​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​សភាពការណ៍​សន្តិ​សុខន​យោ​បាយ​មាន​សភាព​ធម្មតា​។​សភាពការណ៍​ព្រំដែន​កម្ពុជា​-​ឡាវ​ក៏មាន​សភាព​ធម្មតា​។​

លោក​វរសេនីយ៍ឯក​ឈួ​រ​ម៉ា​ឌី​បាន​បន្តថា​ចំណែក​ករណី​ផ្សេងៗ​មាន​កើតឡើង​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​ព្រឹក​២៦​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​ដោយ​រថយន្ដ​ដឹក​ជ្រូក​មួយគ្រឿង​ម៉ា​កវេ​អរ​(AR)​ក្រឡាប់​។​

​លោក​បាន​បន្តថា​រថយន្ត​នេះ​បាន​ដឹក​ជ្រូក​ចេញពី​ខេត្តឧត្ដរមានជ័យ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​មកដល់​ត្រង់ចំណុច​ផ្លូវកែង​ផ្លូ​ង​ទៅ​ជ័យ​សែន​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​បាន​ដាច់​រ៉ឺម៉ក​ក្រឡាប់​បណ្ដាលឱ្យ​ជ្រូក​ចំនួន​២៨០​ក្បាល​ធ្លាក់​ពេញ​ផ្លូវ​-​តៃកុង​ឡាន​បាន​រត់គេចខ្លួន​-​ព្រូឡាន ឈ្មោះ ប៊ុន ធន ភេទ ប្រុស ឆ្នាំ​រស់នៅ​ភូមិ បាន​លុង​ឃុំ​បាន​លុង​ស្រុក​បាន​លុង​ខេត្តរតនគិរី ។​

​ចំពោះ​សភាពការណ៍​ទូទៅ​កម្លាំង​អន្តរាគមន៍​នគរបាល​ស្រុក​បាន​ប្រចាំការ​នៅតាម​បណ្តា​គោលដៅ​ក្នុង​ទីរួមស្រុក​-​កម្លាំង​ប្រចាំការ​នៅតាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៨​ឃុំ​បាន​ចុះ​ល្បាត​នៅតាម​បណ្តា​ចំណុច​សំខាន់ៗ​។​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដើម្បី​ត្រៀម​ក្នុងការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម