ជប៉ុន​កាត់ទោស​ព្យួរ​កបុរ​សចិន​ពី​បទ​បទ​ឃាតកម្ម​លើ​ក្រុម​គ្រួសារ​៤​នាក់​

340
ចែករម្លែក

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ខែ​ធ្នូ​នេះ​ថា ជប៉ុន​បាន​កាត់ទោស​ព្យួរ​កបុរស​ចិន​ម្នាក់​ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​ពីបទ​​ឃាតកម្ម​លើ​ក្រុមគ្រួសារ​៤​នាក់ ដែល​សាកសព​នៃ​ក្រុម​គ្រួសារ​នេះ​ត្រូវបាន​រកឃើញ​ដាក់​ខ្នោះដៃ និង​ចងភ្ជាប់​ជាមួយនឹង​ដុំ​ដែក​នៅ​ឆកសមុទ្រ​មួយកន្លែង​។​

​លោក​ស្រី​ម៉ាសា​កូ ម៉ូ​រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បាន​និយាយថា លោកស្រី​បាន​បញ្ជា​ឱ្យ​ប្រហារជីវិត​បុរស​ចិន​ឈ្មោះ វេ​វេ បន្ទាប់ពី​បាន​ពិចារណា​ដោយ​យកចិត្តទុកដាក់ ជុំវិញ​ករណី​ប្លន់​និង​ឃាតកម្ម​ជាច្រើន​ដែល​បាន​ប្រព្រឹត្ត​ឡើង​ជាមួយ​និស្សិត​២​នាក់​ផ្សេង​ទៀត​កាលពី​ឆ្នាំ ២០០៣ ។​

​លោកស្រី​បាន​និយាយថា វា​ជា​ករណី​ដ៏​សាហាវ​ឃោរឃៅ ដែល​នៅក្នុង​ករណី​សម្លាប់​នោះ សមាជិក​គ្រួសារ​ដ៏​មាន​សុភមង្គល​នេះ ដោយ​រួមទាំង​ក្មេង​អាយុ​៨​ឆ្នាំ​និង ១១ ឆ្នាំ ត្រូវបាន​សម្លាប់​ទាំងអស់ ដោយសារតែ​ហេតុផល​អាត្មានិយម​។

​បុរស​ឈ្មោះ​វេ​វេ អាយុ ៤០​ឆ្នាំនេះ ជា​អតីត​និស្សិត​ផ្នែក​ភាសា​នៅ​ប្រទេស​ជប៉ុន​បាន​សារភាព​ទោសកំហុស​ចំពោះ​ឃាតកម្ម​នេះ​ប៉ុន្តែ​បាន​អះអាង​ថា​គាត់​មិនមែន​​ជា​អ្នក​សំខាន់​នៅក្នុង​ករណី​នេះ​ទេ​។​

​អ្នក​ទាំង​៣​នាក់ បាន​ប្លន់​នៅផ្ទះ​របស់​ពាណិជ្ជករ​ជប៉ុន​អាយុ​៤១​ឆ្នាំ​ម្នាក់​នៅ​ទីក្រុង​ហ្វ៊ុយ​គូ​អូកា កាលពី​ខែ​មិថុនា​ឆ្នាំ ២០០៣ ហើយ​បាន​ចង​រឹត​ក​សម្លាប់​គាត់​។ ភរិយា​របស់​គាត់​អាយុ ៤០ ឆ្នាំ ត្រូវបាន​សម្លាប់​ដោយ​ចាប់​ជ្រមុជ​នៅក្នុង​អាង​ងូតទឹក​ហើយ​កូនៗ ត្រូវ​បាន​ច្របាច់​ក​សម្លាប់​ឬ​សម្លាប់​ដោយ​ខ្ទប់មាត់​។​

​សាកសព​ជនរងគ្រោះ​ទាំងនេះ​ត្រូវបាន​ប្រទះ​ឃើញ​បោះចោល​នៅ​ឆកសមុទ្រ​ហា​កាតា នៅ​ទីក្រុង​ហ្វ៊ុយ​គូ​អូកា​។​

​ជនសង្ស័យ​២​នាក់​ផ្សេង​ទៀត បាន​រត់​ទៅ​ចិន ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីនោះ ។ ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​២​នេះ ត្រូវបាន​កាត់ទោស​ប្រហា​ជីវិត​ហើយ​ម្នាក់ទៀត​ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត​ដោយ​តុលាការ​ចិន​នៅ​ឆ្នាំ​២០០៥ ៕​ប្រែ​សម្រួល​៖​សុខា​/sn

លោកស្រី ម៉ាសា​កូ ម៉ូ​រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​

ទីតាំងផ្សាយពាណិជ្ជកម្ម