ខ្ចីម៉ូតូគេយកទៅបញ្ចាំយកលុយទៅ​​​លេងល្បែងចាញ់ ម្ចាស់ប្តឹងកម្លាំង​អាវុធចុះឃាត់ខ្លួន

215
ចែករម្លែក

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ ៖ យុវជនម្នាក់បានខ្ចីម៉ូតូគេតែមួយភ្លែត ក៏យកទៅបញ្ចាំយកលុយទៅលេងល្បែងចាញ់អស់ គ្មានម៉ូតូសងគេវិញ ក៏ត្រូវម្ចាស់ប្តឹង ហើយកម្លាំងកងរាជអាវុធចាប់ខ្លួន។

លោកអនុសេនីយ៍ឯក ស សុភក្ត្រាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងមួយក្រុមចុះបង្រ្កាបបាន១នាក់នៅវេលាម៉ោង៣រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូពូលី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។

ជនសង្ស័យមានឈ្មោះ ចេង ឆៃ ប្រុស អាយុ១៧ ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ។តាមចម្លើយសារភាពរបស់ជនសង្ស័យបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្តខ្ចីម៉ូតូដាក់បញ្ចាំយកលុយលេងល្បែង។

ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម