យកដុំឥដ្ឋគប់អ្នកផ្ទះជិតខាងឲ្យ​របួស ត្រួវអាវុធហត្ថឃាត់ខ្លួន និង​​កសាងសំណុំរឿងបញ្ជូនទៅឃុំឃាំង​

239
ចែករម្លែក

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ ៖ អ្នកផ្ទះជិតខាងគ្នាបានឈ្លោះគ្នាបន្តិចបន្ទួច តែទប់ចិត្តមិនបានដោយយកដុំផដ្ឋគប់គូទំនាស់បណ្តាលឲ្យរបួស ត្រួវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លូន រួចកសាងសំណុំរឿងបន្តបន្ទាប់ទៅអោយតុលាការឃុំខ្លួន ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនកាលពីម៉ោង៥ល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខបូរីសាន ស៊ានហូ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

យោងពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះ និងអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនដៃដល់បាន មានឈ្មោះចេង ឆៃ ប្រុស អាយុ១៧ ឆ្នាំរស់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ ជនសង្ស័យបានឆ្លើយសារភាពទទួលខុសត្រូវក្នុងអំពើហឹង្សារនាំអោយមានរឿងទំនាស់គ្នានោះ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការចេញដីការឃុំខ្លួនបណ្តោះអាសន្ន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម