ពិធីសម្តែងការដឹងគុណនិងកោត​សរសើរចំពោះមន្ត្រីនិងកងកម្លាំង​ប្រដាប់អាវុធដែលបានបំពេញ​ការងារបានយ៉ាងល្អក្នុង១ឆ្នាំកន្លែង​មកនេះ

167
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ ទេសរដ្ឋមន្ត្រីមាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនិងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានសម្តែងការដឹងគុណនិងកោតសរសើរចំពោះមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានបំពេញការងារបានយ៉ាងល្អក្នុង១ឆ្នាំកន្លងមកនេះ ។

ការសម្តែងការកោតសរសើរនិងដឹងគុណនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃ២៥ ធ្នូ ២០១៩ ក្នុងពិធីជប់លៀង ពិសារបាយសាមគ្គីជាមូយមន្ត្រី កងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្ត ក្នុងឱការបុណ្យឆ្លងឆ្នាំ២០១៩ឆ្លង២០២០ នៅក្នុង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ។

ក្នុងពិធីនោះលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ការបង្កើតឲ្យមានពិធីជប់លៀងបាយសាមគ្គីនេះឡើង គឺដើម្បីលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃល្អក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំង៣ភេទដែលបានលះបង់កម្លាំងកាយចិត្ត បំពេញការពារបានយ៉ាងល្អ ពិសេសគឺការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អនៅក្នុងព្រឹត្តកាលពីថ្ងៃទី ៩ វិច្ឆិកាកន្លងមកនេះ។

លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានបញ្ជាក់ផងដែរថា ការបង្កើតអោយមានពិធីហូបអាហារបាយសាមគ្គីនេះ គឺដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំ ២០១៩ចូលឆ្នាំ ២០២០ និងដើម្បីថ្លែងការអរគុណចំពោះមន្ត្រីក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តបំពេញការងារនិងេក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ។

ចំណែកលោកមាស សុភា បានមានប្រសាសន៍លើកឡើងថាការបង្កើតកម្មវិធីនេះឡើង គឺជាការដឹងគុណលើកទឹកចិត្តមន្ត្រីកងកំលាំងប្រដាប់អាវុធទាំងអស់ដែលបានសហការអនុវត្តការងារបម្រើប្រជាពលរដ្ឋនិងការពារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងខេត្តបានល្អប្រសើរក្នុងឆ្នាំកន្លងទៅ។ ក្នុងឱកាសនោះដែរលោកក៏បានលើកឡើងពីរបបប៉ុលពតដែលធ្វើអោយប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ។តែក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។លោកក៏បានថ្លែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលរក្សាបានយ៉ាងល្អនូវសន្តិសុខជូនប្រជាពលរដ្ឋនៅក្រុងខេត្តព្រះវិហារ ពិសេសថែមទៀតនោះបានប្រែក្លាយជាបន្ទាត់ព្រំដែនកម្ពុជាឡាវហើយក្លាយជាព្រំដែនមិត្តភាពសហប្រតិបត្តិការគ្នាល្អ។

បន្ថែមពីលើនេះទៀត លោកមាស សុភាក៏បានសម្ដែងការកោតសរសើរ ដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនិងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារដែលបានធ្វើឲ្យធ្វើឲ្យផ្លូវជាច្រើនខ្សែនៅក្នុងខេត្តព្រះវិហារល្អ ស្អាត ងាយស្រួលក្នុងការធ្វើដំណើនិងទទួលបានការគាំទ្រ ពេញចិត្ត ពេញថ្លើមយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ