នាយខណ្ឌមណ្ឌលគិរីថា យកប្រើក្នុងរមណីយដ្ឋាន ដល់ពេលចាប់បាន យកទៅលក់សោះ

143
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ មន្ត្រីជំនាញឬខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ធ្លាប់អះអាងប្រាប់អ្នកកាសែតថា ម្ចាស់រមណីយដ្ឋានអូរផ្លាយ បានសុំដោយផ្ទាល់មាត់ នៃការកែឆ្នៃឈើទុកសម្រាប់ប្រើប្រាស់ក្នុងរមណីយដ្ឋាន ក្នុងភូមិពូលូង ឃុំពេជ្រាដា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី តែបែជាត្រូវដែនជម្រកសត្វព្រៃកែវសីមាចាប់គ្របួចរថយន្តមានបិទតាំងឡូគោ ទៅវិញ។

នេះជាលើកទី៥ ហើយដែលរថយន្តដឹកឈើមួយនេះត្រូវចាប់បាន ដោយកន្លងមកម្ចាស់រថយន្តដែលមន្ត្រីជំនាញពុំបង្ហើបឈ្មោះ បានរងនូវការធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជួន តែនៅតែពុំរាងចាល។

នាយកដែនជម្រកសត្វព្រៃកែវសីមា លោកព្រហ្ម វិបុលរតនៈ ថ្លែងថា រថយន្តធន់កូរ៉េ ពាក់ស្លាកលេខ មួយគ្រឿងនេះ គ្រាន់តែមន្ត្រីដែនជម្រកចាប់គឺលើកទី៣ហើយ ដោយ​២លើកមុនសមត្ថកិច្ចផ្សេងជាអ្នកចាប់។ លោកថា ម្ចាស់បានរងនូវការធ្វើកិច្ចសន្យាបីលើក ហើយលើកនេះទំនងត្រូវដោះស្រាយគ្នាជាមួយស្ថាប័នតុលាការហើយ ព្រោះពុំរាង​ចាល។

នាយកដែនលោករតនៈ បន្តថា ក្នុងរថយន្តមានផ្ទុកឈើអារជាគ្រោងទ្វានិងទ្វា ដែលមានបរិមាណឈើប្រហែល២ម៉ែត្រគូប ដោយពុំទាន់វាស់វែងនៅឡើយ។

ប្រភពមួយបង្ហើបថា គ្រាមុនៗប៉េអឹមស្នាក់ការសន្តិសុខ៧៦១ចាប់បានម្តង បន្ទាប់មកសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះចុងផ្លាស់ ចាប់បានម្តងនឹងកម្លាំងឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាចាប់បានម្តង។

លោក កែវ សូភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តថា ករណីនេះ លោកឈឺក្បាលណាស់ ព្រោះឲ្យតែចាប់បានរថយន្តនេះមានអ្នកធំអន្តរាគមន៍រហូត។

សូមជម្រាបថា រថយន្តខាងលើ ត្រូវបានមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមាចាប់លើបណ្តោយផ្លូវជាតិលេខ៧៦កាលពីថ្ងៃទី២៦ធ្នូនិងកំពុងរក្សាទុកនៅស្នាក់ការដើម្បី​បន្ដនីតិវិធី។

កន្លងមកប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តបានចុះផ្សាយថា រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ក៏ត្រូវបានបង្ក្រាប ជាបន្តបន្ទាប់ៗ ប៉ុន្តែទីតាំងកែច្នៃឈើ១កន្លែងនេះ ស្ថិតក្នុងបរិវេណរមណីយដ្ឋានអូរផ្លាយ ក្នុងឃុំស្រែអំពូម ស្រុកពេជ្រា​ដា នៅតែអាចបន្តប្រមូលឈើមានមុខកាត់ធំៗ យកមកកែច្នៃទៅជាគ្រឿងឈើខ្នាត់តាមតម្រូវការ នឹងដឹកជញ្ជូន ចេញស្ទើររៀងរាល់ថ្ងៃ ដោយពុំមានការហាមប្រាមពីសំណាក់មន្ត្រីជំនាញ ។

ប្រភពច្បាស់លាស់ដែលសុំមិនបង្ហាញអត្តសញ្ញាណបានប្រាប់ថា ទីតាំងកែច្នៃឈើនោះមានលក្ខណៈជារោងសិប្បកម្ម មានឧបករណ៍កែច្នៃឈើដែលច្បាប់ហាមឃាត់ ហើយម្ចាស់ទីតាំងបានប្រមូលទិញឈើពីក្នុងព្រៃមានមុខកាត់ធំៗ ជាហូរហែចូលមកក្នុងរមណីយដ្ឋានអូរផ្លាយកែច្នៃទៅជាគ្រឿងឈើខ្នាត់ ក្រោមហេតុផលថា យកឈើទាំងនោះទុកប្រើ ប្រាស់ក្នុងរមណីយដ្ឋាន ប៉ុន្តែជាក់ស្ដែងឈើទាំងនោះគេបានឃើញដឹកជញ្ជូនចេញពុំដែលយក​ត្រលប់មកវិញទេ ។

ប្រភពបន្តថា ក្នុងករណីនេះគេបានរាយការណ៍ទៅគ្រប់ជំនាញពាក់ព័ន្ធឲ្យចុះពិនិត្យ និងបង្ក្រាប ប៉ុន្តែមន្ត្រីជំនាញ គ្រប់ផ្នែកបានត្រឹមប្រាប់មកវិញថាម្ចាស់ទីតាំងកែច្នៃឈើមួយនេះ បានប្រាប់ទៅប្រធានអង្គភាពរបស់ពួកគេអស់ហើយ ប៉ុន្តែ ការប្រាប់នោះគឺប្រាប់ផ្ទាល់មាត់ ពុំមានលិខិតស្នាមអនុញ្ញាតត្រឹមត្រូវតាមច្បាប់នោះទេ។

ករណីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុ វ៉ាន់សុភៈ បានប្រាប់កាលពីរសៀលថ្ងៃទី១៨ ធ្នូថា ទីតាំងនោះពុំមានច្បាប់អនុញ្ញាតមែន ប៉ុន្តែទីតាំងនោះមិនមែនជាសិប្បកម្មកែច្នៃឈើខុសច្បាប់ទេ គឺម្ចាស់រមណី យដ្ឋានបានសុំកែច្នៃឈើទាំងនោះសម្រាប់ប្រើប្រាស់ក្នុងរមណីយដ្ឋានអូរផ្លាយប៉ុណ្ណោះ និងជាលក្ខណៈគ្រសារ ៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ