ថៃ​ចាប់បាន​ថ្នាំញៀន​ជាង​៨​លាន​គ្រាប់​ក្នុងអំឡុង​ថ្ងៃ​ឈប់សម្រាក​ឆ្នាំ​ថ្មី​

357
ចែករម្លែក

​មន្ត្រី​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ថៃ បាន​ប្រកាស​អំពី​ការ​ចាប់បាន​ថ្នាំញៀន​សន្ធឹកសន្ធាប់​ជាមួយនឹង​ជនសង្ស័យ​នៅ​មុន​ថ្ងៃ​ឈប់សម្រាក​ឆ្នាំ​ថ្មី​ចូលមក​ដល់​។​

​ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​គេ​ដឹងថា​ជា​សមាជិក​ក្រុម​ថ្នាំញៀន​ធំ​មួយ ជាមួយនឹង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​៥២៥​គីឡូក្រាម និង​ថ្នាំ​អំ​ហ្វេ​តា​​មីន​ចំនួន​៦​លាន​គ្រាប់​នៅ​ខេត្ត ឆៃយ៉ា​ភូមិ​។​

​ថ្នាំ​អំ​ហ្វេ​តា​មីន​៤​សែន​គ្រាប់​ទៀត​ត្រូវបាន​រកឃើញ​លាក់​ក្នុង​កង់​រថយន្ត​នៅក្នុង​ខេត្ត នគរ សា​វ៉ាន់ និង​មនុស្ស​៦​នាក់​ត្រូវបាន​ចាប់ខ្លួន​។​ជនសង្ស័យ​និង​ថ្នាំញៀន​​អំ​ហ្វេ​តា​មីន​២​លាន​គ្រាប់​ក៏​ត្រូវ​ចាប់បាន​នៅ​ខេត្ត​ឈៀង​រ៉ៃ​ភាគ​ខាងជើង​៕​ប្រែ​សម្រួល​៖​វាសនា​

ប៉ូលិស​ថៃ​បង្ហាញ​ថ្នាំញៀន​ដែល​ចាប់បាន​នៅ​មុន​ដំណាច់ឆ្នាំ​ក្នុងករណី​បី​ផ្សេងគ្នា​

ទីតាំងផ្សាយពាណិជ្ជកម្ម