ហ្វូង​មនុស្ស​នៅ​អាស៊ី​នាំគ្នា​មើល​សូរ្យគ្រាស​មាន​រាង​ជា​រង្វង់​

513
ចែករម្លែក

​ប្រជាជន​នៅ​ទូ​ទាំង​អាស៊ី​បាន​នាំ​គ្នា​មើល​សូរ្យគ្រាស​ដែលមាន​រាង​ជា​រង្វង់​ឬ​ហៅ​ថា​”​ចិញ្ចៀន​ភ្លើង​”​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ខែ​ធ្នូ​នេះ​។​

​ហ្វូង​មនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​មើល​បាតុភូតធម្មជាតិ​នេះ​នៅ​ប្រទេស​មួយចំនួន ដោយ​រួមទាំង​ប្រទេស​ស្រីលង្កា​ឥណ្ឌូនេស៊ី ឥណ្ឌា​និង អារ៉ាប់ប៊ីសាអូឌីត​។​

​នៅក្នុង​សូរ្យគ្រាស ព្រះ​ចន្ទ​គ្របដណ្ដប់​ចំ​កណ្តាល​ព្រះអាទិត្យ ដែល​ផ្តល់​រូបរាង​នៃ​ចិញ្ចៀន​ភ្លឺ​។​

​ជាធម្មតា សូរ្យគ្រាស​២​នៅ​លើ​ផែនដី​ជា​រៀងរាល់ឆ្នាំ ហើយ​ពួក​វា​កើត​ឡើង​នៅ​ពេល​ដែល​ផែនដី​ស្ថិតនៅក្នុង​ស្រមោល​ទាំងស្រុង​ឬ​ដោយ​ផ្នែក​នៃ​ព្រះ​ចន្ទ​។​

​សូរ្យគ្រាស​កាលពី​មុន​គឺ​នៅ​ថ្ងៃទី ២ ខែកក្កដា​ហើយ​អាច​មើលឃើញ​ស្ទើរតែ​ទាំងស្រុង​នៅ​អាមេរិក​ខាងត្បូង​។ សូរ្យគ្រាស​បន្ទាប់​នឹង​កើតមាន​នៅ​ថ្ងៃទី ១៤ ខែ​ធ្នូ​ឆ្នាំ ២០២០ ហើយ​នឹង​អាច​មើលឃើញ​នៅ​ទូ​ទាំង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ស៊ី​លី​និង​អា​ហ្សង់​ទីន ព្រមទាំង អាហ្វ្រិក​ខាងត្បូង​និង​ខាងលិច​និង​ទ្វីបអង់តាក់ទិក​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រជាជន​អាស៊ី​នាំ​គ្នា​មើល​សូរ្យគ្រាស​កាលពី​ថ្ងៃ​២៦​ធ្នូ​

ទីតាំងផ្សាយពាណិជ្ជកម្ម