មេតុងទីនរត់បាត់ព័ទ្ធឡានកូន​ប្រសារទារលុយ តុងទីននៅឃុំស្នឹង​ស្រុកបាណន់

198
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយនៅ ចំណុច ក្នុង សាលាបឋមសិក្សា ស្នឹងស្ថិតនៅ ភូមិស្នឹង ឃុំស្នឹងស្រុក បាណន់ខេត្តបាត់ដំបង ដោយសារ តែមាន ប្រជាពលរដ្ឋជាង១០០នាក់ដែល សុទ្ធតែជា កូន តុងទីនបានឃាត់រថយន្ត លុច ស៊ីស ពណ៌ ខ្មៅ១គ្រឿងពាក់ ស្ល កា លេខ បាត់ដំបង ២A៦៩៧៩ របស់ឈ្មោះ ឈៀង ចាន់ ភេទប្រុស អាយុ ៣២ ឆ្នាំ ស់នៅ ភូមិស្នឹងកើត ឃុំស្នឹង ស្រុក បាណន់ ដែលត្រូវជាកូនប្រសារមេតុងទីន ដើម្បីទាមទារលុយដែលឆបោក។

ក្នុងហេតុការណ៍ឃាត់រថយន្តនេះ មានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច ទាំងប៉ូលិសនិងប៉េអឹមនិងអាជ្ញាធរ ស្រុកខេត្តផងដែរ ខណៈដែលម្ចាស់រថយន្តនេះ កំពុងចូលទៅ ចរចា ជាមួយ លោក នាយក សាលាក្នុង គោលបំណង ជម្លៀស ឪពុកក្មេក ដែលជាមេតុងទីននិងជាគ្រូបង្រៀនផងឱ្យទៅ បង្រៀន នៅ សាលា ផ្សេងវិញព្រោះ ខ្លាច គ្មាន សុវត្ថិភាព ដោយសារតែ ម្តាយ ក្មេក បោក លុយ តុងទីន គេ អស៎ជាច្រើន លានហើយ រត់ គេចខ្លួនបាត់។

ប្រជាពលរដ្ឋ ដែលជាកួនតុងទីនភាគច្រើនបានប្រាប់ថាការដែលពួកគាត់ឃាត់រថយន្តកួនប្រសារមេតុងទីនបោកលុយនោះដោយសារ មូលហេតុ ជននេះ(ម្ចាស់រថយន្ត) បាន ចូលមកក្នុង សាលារៀន ដើម្បី រត់ការ ឲ្យ ឪពុកក្មេក ឈ្មោះ រស់ បូ រិ នអាយុ ៤៧ ឆ្នាំ ដែលជា គ្រូបង្រៀន នៅ សាលា នេះ បាន ទៅ បង្រៀន នៅ សាលា ដទៃ វិញ បន្ទាប់ពី ត្រូវ តុលាការ ដោះលែង ឲ្យ នៅ ក្រៅ ឃុំ និងដាក់ ឱ្យនៅក្រោម ការ ត្រួតពិនិត្យពី បទ ឆបោក។

គួរ បញ្ជាក់ថាកន្លងមក ស្ត្រី ឈ្មោះណែម ផល ( ជា មេ តុងទីន ) ដែល បាន ប្រមូល លុយ ហើយ រត់ គេចខ្លួនបាត់ ទើបប្រជាពលរដ្ឋ ជាច្រើន ដែល កូនតុងទីនបានដាក់ ពាក្យ ប្តឹងទៅអធិការស្រុកបាណន់នៅ ថ្ងៃទី៥ខែធ្នូកន្លងទៅទើបសមត្ថកិច្ច ឃាត់ខ្លួន បុរស ជា ប្តី ដែល ជាប់ ពាក់ព័ន្ធ ពីបទ សមគំនិតបញ្ជូនទៅ តុលាការ ។ប៉ុន្តែ ទីបំផុត គឺ នៅ ថ្ងៃ ដដែល នោះដែរ ជន រូបនេះ ត្រូវបាន តុលាការ ដោះលែង ឲ្យមាន សេរីភាព មកវិញ ដោយ ដាក់ ក្រោម ការត្រួតពិនិត្យ របស់ តុលាការ ទើប មាន ប្រជាពលរដ្ឋ ជាច្រើន បាន នាំគ្នា ទៅ តវ៉ា ដល់ មុខ សាលាដំបូង ម្តង រួច មក ហើយ។

នៅព្រឹក ថ្ងៃ ទី ២៥ខែធ្នូនេះកូន តុងទីន ជាង ១០០នាក់ មែនដែលចាញ់បោកមេតុងទីនរាប់រយក្បាលដោយមាន អ្នកខ្លះមានច្រើន ក្បាល ហើយ ក្នុង១ក្បាលតម្លៃ១ ម៉ឺន រៀលដោយ ដេញ រាល់ថ្ងៃ។

ពួកគាត់បានបន្តថាការឃាត់ថយន្ត របស់ កូនប្រសា នេះដោយសារតែ ឪពុកក្មេកនិងកូនប្រសា រជាអ្នសមគំនិត ជាមួយស្ត្រី មេ តុងទីនដើម្បីឱ្យច្បាប់ ជួយ រក យុត្តិធម៌ឱ្យ។រហូតដល់ យប់ថ្ងៃ ដដែល ទើប បញ្ចប់ ដោយមាន ការសម្របសម្រួល ពី លោក សឿ ម ប៊ុន រិទ្ធអភិបាលរង ខេត្ត លោក ស្នងការរងជេ ត វ ណ្ណី និង លោក អ៊ ន ជ្រី សៅរ៍ មណ្ឌលមេបញ្ជាការរងប៉េអឹមខេត្តផងដែរ ដោយ សុំ ឲ្យ តំណាងប្រជាពលរដ្ឋចំនួន៥ នាក់ ចូលទៅ ដាក់ពាក្យ បណ្តឹង នៅ ស្នងការដ្ឋាន នគរបាល ខេត្ត។

ដោយឡែក ចំពោះ មនុស្សនិងរថយន្ត ត្រូវបាន សមត្ថកិច្ចសុំ គោល ការ ពី លោក នួន សានព្រះរាជអាជ្ញាដើម្បី នាំខ្លួន ទៅកាន់ស្នងការខេត្ត៕B/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ