ជិះម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង​​រងរបួសធ្ងន់បុរសវ័យចំណាស់ម្នាក់​

276
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ធ្ងរខណៈពេលជិះម៉ូតូ១ គ្រឿងបត់ឆ្លងផ្លូវត្រូវម៉ូតូ១គ្រឿងទៀតបុកពេញទំហឹងទាំងតែម្តង។ ហេតុការណ៍នេះបានកេីតឡេីងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវ១៨០០ក្នុងភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

ម៉ូតូ ដែលជិះម្នាក់ឯងម៉ាកឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HX 1930ស៊េរីឆ្នាំ ២០១៩ជិះដោយឈ្មោះអុិត ចំរេីនភេទប្រុសអាយុ៧១ឆ្នាំ ស្នាក់នៅភូមិកេីតហេតុ។
ម៉ូតូ ដែលជិះឌុបគ្នាពីនាក់ម៉ាកឌ្រីមពណ៌ខ្មៅស្លាកលេខភ្នំពេញ1CL 1654ជិះដោយឈ្មោះហេីត សុភក្តិ ភេទប្រុសអាយុ២៧ឆ្នាំ ស្មាក់នៅភូមិម័រសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ រួមដំណេីរដោយបុរសម្នាក់ទៀតជិះពីក្រោយ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុម៉ូតូដែលជិះដោយបុរសវ័យចំណាស់ខាងលេីធ្វើដំណើរក្នុងទិសដៅពីកេីតទៅលិចតាមបណ្តោយផ្លូវ១៨០០ខណៈមកដល់មុខផ្ទះរបស់ខ្លួនបានបត់ចូលផ្ទះស្រាប់តែមានម៉ូតូ១គ្រឿងទៀតជិះគ្នាពីរនាក់បានបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសវ័យចំណាស់របួសធ្ងន់និងភាគីជិះម៉ូតូពីរនាក់របួសស្រាល។

ក្រោយពេលកេីតហេតុជនរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនទៅបន្ទីពេទ្យចំណែកវត្ថុតាងរួមទាំងតៃកុងម៉ូតូម្ខាងទៀតត្រូវបានបញ្ជូនទៅផ្នែកជំនាញការិយាល័យចរាចរណ៍រាជធានីចាត់ការបន្តតាមនីតិវិធី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម